Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកកាសែតផ្សាយផ្ទាល់បាតុកម្មទ្រង់ទ្រាយធំប្រឆាំងមេដឹកនាំបេឡារុស ត្រូវជាប់ពន្ធនាគារ២ឆ្នាំ

បានផុស

នៅ

អ្នកកាសែតពីរនាក់ ដែលត្រូវបានឃុំខ្លួនក្នុងទីក្រុង Minsk ក្រោមការចោទប្រកាន់ថាពួកគេបានចូលរួមក្នុងការប្រមូលផ្ដុំរបស់ក្រុមប្រឆាំង ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកាលពីថ្ងៃព្រហស្បតិ៍។

ពួកគេបានក្លាយជាអ្នកយកព័ត៌មានដំបូងបង្អស់ ដែលត្រូវបានកាត់ទោសពីបទរៀបចំការតវ៉ាទោះបីជាមានការអង្វរពីក្រុមសិទ្ធិមនុស្សក៏ដោយ។

នាង Katerina Bakhvalova ពិធីការិនីទូរទស្សន៍ Belsat ដែលមានមូលដ្ឋាននៅទីក្រុង វ៉ាសូវី ​និងនាង Daria Chultsova ដែលជាអ្នកកាន់កាមេរ៉ា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ បន្ទាប់ពីការជំនុំជម្រះក្តីរយៈពេល៣ថ្ងៃ។

ពួកគេត្រូវបានរកឃើញថាមានកំហុស ពីបទរៀបចំនិងត្រៀមខ្លួនសម្រាប់សកម្មភាព ដែលរំលោភយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈឬការចូលរួមយ៉ាងសកម្មនៅក្នុងបាតុកម្ម។

ទូរទស្សន៍ Belsat ដែលគ្រប់គ្រងដោយរដ្ឋាភិបាលប្រទេសប៉ូឡូញបានអះអាងថា អ្នកទាំងពីរត្រូវបានចាប់ខ្លួនបន្ទាប់ពីការផ្សាយផ្ទាល់ពីការធ្វើបាតុកម្មនៅលើទីលាន Peremen ក្នុងទីក្រុង Minsk។

សហព័ន្ធអ្នកកាសែតអន្តរជាតិដែលការពារសិទ្ធិអ្នកសារព័ត៌មាន បានជួយសម្របសម្រួលការអំពាវនាវឲ្យមានការដោះលែងអ្នកទាំងពីរ ដោយស្នើឲ្យសមាជិករបស់ខ្លួន ប្រមូលផ្ដុំគ្នាប្រឆាំងនឹងការគាបសង្កត់លើអ្នកសារព័ត៌មាន ដែលកំពុងកើនឡើងនៅក្នុងប្រទេសបេឡារុស។

ប្រទេសអ៊ឺរ៉ុបខាងកើតមួយនេះ ត្រូវរងគ្រោះដោយរលកនៃមហាបាតុកម្ម ចាប់តាំងពីខែសីហាឆ្នាំមុនមកនៅពេលដែលមេដឹកនាំជើងចាស់លោក Alexander Lukashenko បានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី។

ក្រុមប្រឆាំងនិងអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនបាននិយាយថា ការបោះឆ្នោតត្រូវបានគេបន្លំសន្លឹកឆ្នោត ហើយមនុស្សរាប់ម៉ឺននាក់បានចេញតាមផ្លូវដើម្បីទាមទារឲ្យមានការបោះឆ្នោតថ្មី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ បេឡារុស ត្រៀមដាក់គុកអ្នកកាសែតស្រី២នាក់ ដែលចូលរួមបាតុកម្មប្រឆាំងមេដឹកនាំ Lukashenko

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គសេនាធិការទ័ពវៀតណាម ជួបប្រជុំទ្វេភាគីជាមួយអគ្គបញ្ជាការកងទ័ពកម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

Kim Soo-hyun ដែល​ជួបរឿងអាស្រូវ របូតតំណែងជាតួឯកទៅ​ Kim Woo-bin តំណាង​ភោជនីយដ្ឋានល្បីមួយ

KPT+២ ម៉ោង មុន

ប្លែកភ្នែក AI បង្កើតរូបភាពមហេសីស្អាតដាច់គេក្នុងប្រទេសចិន ផ្ទុះការសរសើរព្រោងព្រាត

Sokha Hotels

ព័ត៌មានពេញនិយម