ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទ អ៊ុយក្រែន ថាប្រើយន្តហោះដ្រូនវាយប្រហាររោងចក្រនុយក្លេអ៊ែររបស់ខ្លួន
រុស្ស៊ីនិយាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលគ្រប់គ្រងដោយរុស្ស៊ី ខណៈរដ្ឋាភិបាលទីក្រុងកៀវបដិសេធចំពោះការចោទប្រកាន់នេះ ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK នៅថ្ងៃទី៨ ខែមេសានេះ ។

ទីភ្នាក់ងារនុយក្លេអ៊ែររបស់រុស្ស៊ី Rosatom បានអះអាងកាលពីថ្ងៃអាទិត្យថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានវាយប្រហារលើដំបូលរ៉េអាក់ទ័រលេខ ៦ របស់រោងចក្រនុយក្លេអ៊ែរដែលមានទីតាំងនៅតំបន់ Zaporizhzhia ភាគខាងត្បូងអ៊ុយក្រែនបណ្ដាលឲ្យមានមនុស្ស ៣ នាក់បានរងរបួស ប៉ុន្តែការខូចខាតរោងចក្រមិនធ្ងន់ធ្ងរនោះទេ ហើយកម្រិតវិទ្យុសកម្មទាំងនៅក្នុង និងជុំវិញរោងចក្រគឺធម្មតា ។
ទន្ទឹមនោះ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA ) បានឲ្យដឹងថា ការខូចខាតនៅរ៉េអាក់ទ័រលេខ ៦ មិនបានប៉ះពាល់ដល់សុវត្ថិភាពនុយក្លេអ៊ែរនោះទេ ប៉ុន្តែនេះគឺជាឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរមួយដែលអាចបង្កហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរ ហើយត្រូវតែបញ្ឈប់ការវាយប្រហារមួយនេះជាបន្ទាន់ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ភាគីខាងអ៊ុយក្រែនបានចេញមុខអះអាងថា មិនបានជាប់ទាក់ទិនចំពោះការវាយប្រហារ ក៏ដូចជាការបង្កហេតុផ្នែកប្រដាប់អាវុធណាមួយនៅក្នុងតំបន់នៃរោងចក្រនុយក្លេអ៊ែរ Zaporizhzhia នេះនោះទេ ហើយថែមទាំងវាយបកទៅរុស្ស៊ីវិញថា ការចោទប្រកាន់នេះគឺមិនសមទំនងទាល់តែសោះ ។
គួរបញ្ជាក់ថា ការព្រួយបារម្ភអំពីសុវត្ថិភាពលើរោងចក្រត្រូវបានលើកឡើងជាយូរមកហើយ ដោយសាររោងចក្រនេះបានជួបប្រទះជាញឹកញាប់នូវការផ្អាកការផ្គត់ផ្គង់ថាមពលចាំបាច់ដើម្បីរក្សាប្រព័ន្ធត្រជាក់ ស្របពេលដែលកន្លងមកអ៊ុយក្រែនក៏បានព្យាយាមវាយប្រហារលើរោងចក្រថាមពលរបស់រុស្ស៊ីមួយនេះផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


