ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសបន្ថយពន្ធលើវិស័យអចលនទ្រព្យដើម្បីជំរុញសេដ្ឋកិច្ចឲ្យមានដង្ហើមដកឡើងវិញ
ប្រទេសថៃត្រៀមនឹងប្រកាសច្បាប់អចលទ្រព្យថ្មីនៅអង្គារនេះ ស្របពេលដែលរដ្ឋាភិបាលកំពុងឈ្មុសឈ្មុលកែប្រែមុខមាត់ប្រទេសដែលជាខ្លាសេដ្ឋកិច្ចធំបំផុតទី ២ របស់អាស៊ានមួយនេះមានដង្ហើមដកឡើងវិញ ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៨ ខែមេសាកន្លងទៅ ។

ក្រសួងហិរញ្ញវត្ថុនឹងស្នើទៅគណៈរដ្ឋមន្ត្រីគ្រប់គ្រងលើវិស័យអចលនទ្រព្យ រួមទាំងការកាត់បន្ថយថ្លៃជួញដូរផ្ទះសម្បែងដែលមានតម្លៃរហូតដល់ ៧ លានបាត (១៩០,៨៩១ ដុល្លារ) ដោយតម្លៃផ្ទេរកម្មសិទ្ធិត្រូវបានកាត់បន្ថយពី ២ ភាគរយមកត្រឹម ០.០១ ភាគរយ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃក៏បានរាយការណ៍ផងដែរថា ច្បាប់អចលទ្រព្យថ្មីនេះនឹងមានការកាត់ពន្ធសម្រាប់អ្នកដែលចង់សាងសង់ផ្ទះ និងប្រាក់កម្ចីទិញផ្ទះសម្រាប់អ្នកដែលមានប្រាក់ចំណូលទាប ហើយក្រសួងនឹងស្នើកែសម្រួលច្បាប់ទាក់ទងនឹងកម្មសិទ្ធិលំនៅដ្ឋានរបស់ជនបរទេស រួមទាំងការបន្តរយៈពេលជួលពី ៣០ ឆ្នាំដល់ ៩៩ ឆ្នាំ ក៏ដូចជាអនុញ្ញាតឲ្យជនបរទេសអាចចាយលុយទិញលំនៅដ្ឋានមួយចំនួនក្នុងប្រទេសថៃផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន បានរំឭកឡើងវិញកាលពីថ្ងៃចន្ទថា សេដ្ឋកិច្ចថៃត្រូវការវិធានការជំរុញលើវិស័យធំៗ ស្របពេលដែលកំណើនសេដ្ឋកិច្ចក្នុងប្រទេសអាចនឹងមានតិចជាង ១ ភាគរយប៉ុណ្ណោះនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ នេះ បន្ទាប់ពីកើនឡើង ១.៧ ភាគរយនៅក្នុងត្រីមាសមុន ។
ទន្ទឹមនោះ ការប្រកាសចាត់វិធានការលើវិស័យអចលនទ្រព្យថ្មីនេះទៀតសោតក៏កើតមានឡើង បន្ទាប់ពីថៃកំពុងមានវិបត្តិសេដ្ឋកិច្ចយ៉ាប់យ៉ឺន ហើយក៏ស្របពេលដែលកាលពីពេលថ្មីៗនេះ ធនាគារពិភពលោកបានទម្លាក់ការព្យាករណ៍ចំពោះសេដ្ឋកិច្ចរបស់ប្រទេសដែលល្បីរន្ទឺលើវិស័យទេសចរណ៍នៅអាស៊ានមួយនេះពី ៣.៤ ភាគរយមក ២.៨ ភាគរយសម្រាប់ក្នុងឆ្នាំ ២០២៤ នេះផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ចាប់ពីថ្ងៃនេះ ខេត្តភាគខាងជើង ថៃ ប៉ះសីតុណ្ហភាព ៤៣ អង្សាសេ ខណៈទីក្រុងបាងកកក៏ក្ដៅចង់ខ្លោច

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ