ព័ត៌មានអន្ដរជាតិ
រលកកម្តៅ ធ្វើឲ្យកុមាររាប់លាននាក់នៅអាស៊ី ប្រឈមហានិភ័យ
អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី១១ថា រលកកម្តៅធ្ងន់ធ្ងរនៅទូទាំងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក អាចធ្វើឲ្យកុមាររាប់លាននាក់ប្រឈមនឹងហានិភ័យ។ លើសពីនេះ UN ក៏អំពាវនាវឲ្យមានសកម្មភាពការពារជនងាយរងគ្រោះពីសីតុណ្ហភាពកើនឡើង ផងដែរ។
តាមការព្រមាន, ២០២៤ កំពុងក្លាយជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្រ្ត ដោយសារតែអាកាសធាតុក្តៅខ្លាំងដល់កំពូល និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ កាន់តែអាក្រក់ទៅៗ។
ទិន្នន័យរបស់អង្គការ UNICEF បង្ហាញថា កុមារជាង២៤៣លាននាក់នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងអាស៊ីបូព៌ា ត្រូវបានប៉ាន់ប្រមាណថា រងផលប៉ះពាល់ដោយរលកកម្តៅ ដែលបណ្តាលឲ្យពួកគេត្រូវប្រឈមនឹងជំងឺទាក់ទងនឹងកម្តៅ និងការស្លាប់។
ជាក់ស្តែង សាលារៀនហ្វីលីពីនមួយចំនួន បានផ្អាកម៉ោងសិក្សារួចហើយនៅក្នុងខែមេសានេះ ខណៈភ្នាក់ងារព្យាករអាកាសធាតុរដ្ឋព្រមានថា សីតុណ្ហភាពអាចឈានដល់កម្រិតគ្រោះថ្នាក់ ៤២ឬ៤៣អង្សាសេ។
ចំណែកនៅប្រទេសថៃ សីតុណ្ហភាព៤៣.៥អង្សាសេ ត្រូវបានកត់ត្រានៅក្នុងខេត្តភាគខាងជើង Mae Hong Son កាលពីដើមសប្តាហ៍នេះ ខណៈយោងតាមក្រសួងសុខាភិបាល មនុស្សប្រហែល៤០នាក់បានស្លាប់ដោយសារជំងឺទាក់ទងនឹងកម្តៅ ជារៀងរាល់ឆ្នាំ។
ដោយឡែក នៅភាគខាងត្បូងប្រទេសវៀតណាមវិញ សីតុណ្ហភាពបានហក់ឡើងដល់កម្រិតខ្ពស់៣៨អង្សាសេ។
យោងតាមរបាយការណ៍របស់ UNICEF, កុមារមានហានិភ័យជាងមនុស្សពេញវ័យ ព្រោះពួកគេមិនសូវចេះគ្រប់គ្រងសីតុណ្ហភាពរាងកាយរបស់ខ្លួនឡើយ។
លោកស្រី Debora Comini នាយកការិយាល័យរបស់ UNICEF ប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក និយាយថា “កុមារងាយរងគ្រោះជាងមនុស្សពេញវ័យចំពោះផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ហើយកម្តៅខ្លាំងហួស គឺជាការគំរាមកំហែងដ៏គ្រោះថ្នាក់ដល់ពួកគេ។ យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវក្តៅនេះ ដើម្បីការពារកុមារ និងសហគមន៍ដែលងាយរងគ្រោះពីរលកកម្តៅកាន់តែអាក្រក់ និងបម្រែបម្រួលអាកាសធាតុផ្សេងទៀត”។
សូមបញ្ជាក់ថា តាមការព្យាកររបស់ UN, កុមារជាងពីរពាន់លាននាក់ នឹងត្រូវជួបគ្រោះថ្នាក់ដោយសាររលកកម្តៅនៅត្រឹមឆ្នាំ២០៥០៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ព្រមានថា អំឡុងពិធីបុណ្យសង្ក្រាន្ត មនុស្សអាចក្តៅដល់ស្លាប់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ១ សប្តាហ៍ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ