ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង នឹងផ្ដល់ជំនួយមនុស្សធម៌ ២០០ លានដុល្លារដល់ អ៊ុយក្រែន ក្នុងឆ្នាំនេះ
ប្រទេសកូរ៉េខាងត្បូងនឹងផ្ដល់ជំនួយមនុស្សធម៌ចំនួន ២០០ លានដុល្លារអាមេរិកដល់អ៊ុយក្រែននៅឆ្នាំនេះ ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយដែលបានសន្យាចំនួន ២.៣ ពាន់លានដុល្លារសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារអ៊ុយក្រែនឡើងវិញបន្ទាប់ពីសង្គ្រាមជាមួយប្រទេសរុស្ស៊ី ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Yonhap កាលពីទី១៨ ខែ មេសាកន្លងទៅ ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក Choi Sang-mok បានបង្ហាញផែនការនេះ ក្នុងអំឡុងកិច្ចប្រជុំតុមូលជាមួយមន្ត្រីអ៊ុយក្រែនដែលធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន ខណៈដែលលោកប្រធានាធិបតី Yoon Suk Yeol បានសន្យាផ្តល់ជំនួយចំនួន ២.៣ ពាន់លានដុល្លារដល់អ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅទីក្រុង New Delhi កាលពីខែកញ្ញា ឆ្នាំ២០២៣ ។
រដ្ឋាភិបាលទីក្រុងសេអ៊ូលគ្រោងនឹងផ្តល់ជំនួយដំបូងចំនួន ២០០ លានដុល្លារនៅឆ្នាំនេះក្នុងទម្រង់ជាជំនួយមនុស្សធម៌ សម្រាប់ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ក្នុងប្រទេសអ៊ុយក្រែន ហើយទឹកប្រាក់ចំនួន ២.១ ពាន់លានដុល្លារដែលនៅសេសសល់នឹងត្រូវផ្ដល់ឲ្យជាកម្ចីរយៈពេលវែង ការប្រាក់ទាប តាមរយៈកិច្ចសហប្រតិបត្តិការមូលនិធិ អភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០២៥ ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមកម្មវិធី EDCF ក្នុងឆ្នាំ ១៩៨៧ ដោយមានគោលបំណងគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។ ទន្ទឹមនោះប្រទេសកូរ៉េខាងត្បូងក៏នឹងបរិច្ចាគ ៥០ លានដុល្លារដល់ធនាគារពិភពលោក និងធនាគារអឺរ៉ុបមួយចំនួនសម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍន៍ជួយដល់អ៊ុយក្រែនផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


