ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ជំរុញរបបយោធាមីយ៉ាន់ម៉ា គោរពឆន្ទៈប្រជាជន
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានថ្លែងនៅក្នុងសម័យប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សថា របបយោធាមីយ៉ាន់ម៉ាត្រូវតែគោរពឆន្ទៈប្រជាជនដែលបានបង្ហាញនៅក្នុងការបោះឆ្នោតកាលពីពេលកន្លងទៅ ។

ដោយកត់សម្គាល់ការធ្វើឲ្យចុះខ្សោយនៃលទ្ធិប្រជាធិបតេយ្យជាមួយនឹងការបង្ក្រាប និងការប្រើកម្លាំងដ៏ឃោរឃៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា លោក Guterres បាននិយាយថា “មានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើជនជាតិភាគតិចដោយគ្មានការទទួលខុសត្រូវ រួមទាំងអ្វីដែលត្រូវបានគេហៅថាជាការបោសសម្អាតជនជាតិភាគតិចរ៉ូហ៊ីងយ៉ា” ។

លោក Guterres បាននិយាយថា “ខ្ញុំសូមអំពាវនាវដល់យោធាមីយ៉ាន់ម៉ាឲ្យបញ្ឈប់ការបង្ក្រាបជាបន្ទាន់ ដោះលែងអ្នកទោស បញ្ចប់អំពើហិង្សា គោរពសិទ្ធិមនុស្ស និងឆន្ទៈរបស់ប្រជាជនដែលបានបង្ហាញនៅក្នុងការបោះឆ្នោតកាលពីពេលកន្លងទៅ” ។

ទន្ទឹមនោះប្រមុខ UN បាននិយាយថា លោកស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃទី ១២ ខែកុម្ភៈ ដោយបង្ហាញការគាំទ្រយ៉ាងខ្លាំងដល់ប្រជាជនមីយ៉ាន់ម៉ាក្នុងការស្វែងរកលទ្ធិប្រជាធិបតេយ្យ សន្តិភាព សិទ្ធិមនុស្ស និងនីតិរដ្ឋ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


