ព័ត៌មានអន្ដរជាតិ
ប្រធានចារកម្ម អ៊ីស្រាអែល ប្រកាសលាលែងពីតំណែង
លោក Aharon Haliva ប្រមុខដឹកនាំអង្គភាពចារកម្មអ៊ីស្រាអ៊ែលបានសម្រេចចិត្តលាលែងចេញពីតំណែង ដោយទទួលយកនូវទំនួលខុសត្រូវពីភាពបរាជ័យដែលនាំឲ្យមានការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២២ ខែមេសាកន្លងទៅ ។

ជើងចាស់ក្នុងវិស័យយោធាវ័យ ៣៨ ឆ្នាំរូបនេះបានបញ្ជាក់ថា លោកបានបរាជ័យក្នុងការទាយទុកមុន ក៏ដូចជាបង្ការកុំឲ្យមានការវាយប្រហារដែលបណ្ដាលឲ្យមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអ៊ែល ។
“ផ្នែកស៊ើបការណ៍សម្ងាត់ស្ថិតនៅក្រោមបញ្ជារបស់ខ្ញុំ ហើយមិនបានបំពេញភារកិច្ចដែលពួកយើងត្រូវគេដាក់ឲ្យធ្វើនោះទេ ។ ខ្ញុំចងចាំថ្ងៃដ៏ខ្មៅងងឹតនោះជាប់ខ្លួនតាំងតែពីពេលនោះមករហូត” នេះជាការលើកឡើងរបស់លោក Aharon Haliva នៅក្នុងសំបុត្រលែងលាពីតំណែង ដែលបញ្ចេញដោយក្រុមយោធាអ៊ីស្រាអែល ។
ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអ្នករាយការណ៍ព័ត៌មានអ៊ីស្រាអ៊ែល រំពឹងថានឹងអាចមានការលែងលាតំណែងជាបន្តទៀត បន្ទាប់ពីយុទ្ធនាការយោធាសំខាន់នៅតំបន់កាហ្សាត្រូវបានបញ្ចប់ ។
ដោយឡែក លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល មិនបានទទួលស្គាល់នូវទំនួលខុសត្រូវណាមួយនោះទេ ទាក់ទិននឹងការវាយប្រហារថ្ងៃទី៧ ខែតុលា ថ្វីត្បិតតែមានការស្ទង់មតិបង្ហាញថា ពលរដ្ឋអ៊ីស្រាអ៊ែលភាគច្រើនបានបន្ទោសលោកដែលបរាជ័យក្នុងការបង្ការ ព្រមទាំងការពារប្រទេសពីការវាយប្រហារ ។

គួររំលឹកថា ការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានទាញទម្លាក់កេរ្តិ៍ឈ្មោះផ្នែកយោធា និងទីភ្នាក់ងារចារកម្មអ៊ីស្រាអ៊ែលយ៉ាងខ្លាំង ដែលពីមុនធ្លាប់តែល្បីមិនងាយត្រូវក្រុមប៉ាឡេស្ទីនវាយឈ្នះនោះឡើយ ។ ថ្ងៃសោកនាដកម្មនោះ បានឆក់យកជីវិតមនុស្ស ១,២០០ នាក់ ដោយក្នុងនោះមានទាំងជនជាតិអ៊ីស្រាអ៊ែល និងជនបរទេស ហើយភាគច្រើនទៀតសោតគឺជាជនស៊ីវិល ។ បន្ថែមពីនេះ មានមនុស្សប្រមាណ ២៥០ នាក់ត្រូវបានជាប់ឃុំឃាំងនៅកាហ្សា ខណៈដែល ១៣៣ នាក់ផ្សេងទៀតត្រូវចាប់ជាចំណាប់ខ្មាំង ៕
ដោយ ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


