Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូស្ដែងៗ ខ្មាន់កាំភ្លើងបាញ់ប្រហារលើក្បួនរថយន្តរបស់ UN សម្លាប់ឯកអគ្គរដ្ឋទូតអ៊ីតាលី

បានផុស

នៅ

វីដេអូស្ដែងៗបង្ហាញពីពេលដែលក្បួនរថយន្តរបស់ UN ត្រូវបានវាយប្រហារដោយខ្មាន់កាំភ្លើង ហើយបានសម្លាប់ឯកអគ្គរដ្ឋទូតអ៊ីតាលី និងមនុស្ស ២ នាក់ផ្សេងទៀត ។

គោលបំណងចាប់ជំរិតនេះបានកើតឡើងកាលពីថ្ងៃចន្ទនៅទីក្រុង Goma ខេត្ត North Kivu នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)  លើផ្លូវហាយវ៉េដែលឆ្លងកាត់ព្រៃក្រាស់ និងជួរភ្នំនៅជាប់ព្រំប្រទល់ជាប់ជាមួយប្រទេស រវ៉ាន់ដា ហើយក៏មានមនុស្សស្លាប់ផងដែរដូចជា លោកឯកអគ្គរដ្ឋទូត Luca Attanasio អាយុ ៤៣ ឆ្នាំ លោក Vittorio Iacovacci អាយុ ៣០ ឆ្នាំជាប៉ូលិសយោធាអ៊ីតាលី និងម្នាក់ទៀតជាអ្នកបើកបររបស់ពួកគេជនជាតិកុងហ្គោដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូនេះបានបង្ហាញពីភាពចលាចល ខណៈដែលស្នូរកាំភ្លើងបានផ្ទុះឡើង ហើយមនុស្សម្នានាំគ្នាស្រែកក្បែរឡានដឹកទំនិញតាមផ្លូវ ។

កាលពីថ្ងៃអង្គារក្រុមឧទ្ទាម Rwandan Hutu បានបដិសេធរាល់ការចោទប្រកាន់ដែលថាពួកគេនៅពីក្រោយការវាយឆ្មក់ដែលគេជឿថាជាការចាប់ជំរិតដ៏ឃោរឃៅលើក្បួនរថយន្តកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ និងបានស្តីបន្ទោសកងទ័ពរបស់ប្រទេសកុងហ្គោ និងប្រទេស រវ៉ាន់ដា (Rwanda) ។

ខ្សែវីដេអូដែលត្រូវបានចេញផ្សាយនោះបង្ហាញថា យានយន្តបានឈប់នៅលើផ្លូវភក់មួយដែលព័ទ្ធជុំវិញដោយព្រៃរួមទាំងអ្វីដែលមើលទៅដូចជា ម៉ូតូដែលត្រូវបានផ្ដួល និងឡានដឹកទំនិញ ។ ក្រោយមករថយន្តទាំងនោះមិនត្រូវបានបង្ហាញម្តងទៀតទេនៅក្នុងវីដេអូនោះ ហើយគេមិនទាន់ច្បាស់ថាតើរថយន្តណាដែលមានលោក Attanasio និងអ្នករួមដំណើរជាមួយគាត់បានស្ថិតនៅក្នុងហេតុការណ៍នោះទេ ។

សេចក្តីរាយការណ៍បាននិយាយថា លោក Attanasio បានចាកចេញនៅព្រឹកថ្ងៃចន្ទនៅក្នុងក្បួនរថយន្ត WFP ពីរគ្រឿងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Kiwanja ក្នុងតំបន់ Rutshuru អមដំណើរដោយអង្គរក្ស និងបុគ្គលិក WFP ។

ក្បួនរថយន្តត្រូវបានពួនស្ទាក់ ៣ គីឡូម៉ែត្រពីគោលដៅរបស់ពួកគេដោយពួកអ្នកវាយប្រហារ ៦ នាក់ប្រដាប់ដោយកាំភ្លើង AK-47 ចំនួន ៥ ដើម និងកាំបិត ។ ពួកគេបានបន្តបាញ់ព្រមានមុនពេលបង្ខំឲ្យមនុស្សនៅក្នុងយានយន្តចេញ និងដើរតាមពួកគេទៅក្នុងឧទ្យាន Virunga បន្ទាប់ពីបានបាញ់ប្រហារទៅលើអ្នកបើកបរម្នាក់ដើម្បីបង្កភាពភិតភ័យ ។

ទន្ទឹមនោះតម្រួតឧទ្យាន និងកងទ័ពនៅក្បែរនោះបានឮសម្លេងស្នូរកាំភ្លើង និងដេញតាមអ្នកវាយប្រហារ ហើយនៅចម្ងាយ ៥០០ ម៉ែត្រពីកន្លែងវាយឆ្មក់ ក្រុមចាប់ជំរិតបានបាញ់សម្លាប់កងអង្គរក្សនៅនឹងកន្លែង ខណៈឯកអគ្គរដ្ឋទូតអ៊ីតាលីត្រូវបានគេចាក់ចំពោះ” ។

ក្រោយមកលោក Attanasio ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែបានស្លាប់ដោយសាររបួសរបស់គាត់ ខណៈសមាជិកផ្សេងទៀតនៃក្បួនរថយន្តក៏រងរបួសដែរ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Mail

ចុចអាន ៖ ប្រមុខ UN ជំរុញរបបយោធាមីយ៉ាន់ម៉ា គោរពឆន្ទៈប្រជាជន

ចុចអាន ៖ UN ស្នើឲ្យឈប់បំផ្លាញធម្មជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម