ព័ត៌មានអន្ដរជាតិ
អ្នកទោសឥស្លាម ១៤នាក់ ដែលទើបដោះលែង ត្រូវគេចាប់ដាក់ពន្ធនាគារវិញ ក្រោយភេរវកម្មនៅ Vienna
កងកម្លាំងប៉ូលិសរបស់ប្រទេសអូទ្រីស បានបើកការវាយឆ្មក់ និងចាប់ខ្លួនមនុស្សសរុប ១៤នាក់ ក្រោយមានការវាយប្រហារដោយភេរវកម្មនៅទីក្រុង Vienna ដែលសម្លាប់មនុស្សយ៉ាងតិច ៤នាក់។

កាលពីថ្ងៃច័ន្ទ បុរសម្នាក់ដែលគេដឹងថា មានវ័យ ២០ឆ្នាំ ជាភារវករឥស្លាម និងទើបត្រូវគេដោះលែងឲ្យមានសេរីភាពកាលពីខែធ្នូ ឆ្នាំ២០១៩ បានបើកការបាញ់រះទៅលើអ្នកដំណើរ នាំឲ្យមានការស្លាប់ និងរបួសជាច្រើន ហើយក្រោយមកក៏ត្រូវកម្លាំងប៉ូលិសបាញ់សម្លាប់នៅហ្នឹងកន្លែង។
រដ្ឋធានី Vienna ដែលជាបេះដូងរបស់ប្រទេសអូទ្រីស ត្រូវគេរឹតបន្តឹង ខណៈពេលប៉ូលិសកំពុងបើកប្រតិបត្តិការស្វែងរកជនសង្ស័យប៉ុនប៉ងវាយប្រហារផ្សេងទៀត។ ប៉ុន្តែទោះជាយ៉ាងណា ប៉ូលិសជឿថា ករណីបាញ់ប្រហារកាលពីថ្ងៃច័ន្ទ ខ្មាន់កាំភ្លើងធ្វើឡើងតែម្នាក់ឯងប៉ុណ្ណោះ។
លោកអធិការបតីប្រទេសអូទ្រីស Sebastian Kurz បាននិយាយថា មនុស្ស ៤នាក់ស្លាប់ និង២២នាក់រងរបួស ខណៈម្នាក់ក្នុងចំណោមអ្នកស្លាប់ គឺជាស្ត្រីចំណាស់ជនជាតិអាល្លឺម៉ង់។
លោក Karl Nehammer រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយដែរថា មកទល់ពេលនេះ មិនទាន់មានតម្រុយជនពាក់ព័ន្ធណាម្នាក់ក្នុងហេតុការណ៍បាញ់ប្រហារនោះឡើយ ដោយប៉ូលិសបានស្រាវជ្រាវតាមរយៈទូរសព្ទដៃជាង ២ម៉ឺនគ្រឿង ទាំងរូបថង វីដេអូ ពាក់ព័ន្ធព្រឹត្តិការណ៍កើតឡើង។
ក្នុងវីដេអូខ្លីមួយដែលគេបង្ហោះលើអនឡាញ បង្ហាញពីក្រុមរដ្ឋអ៊ីស្លាម IS បានចេញមុខទទួលខុសត្រូវការវាយប្រហារនេះ ប៉ុន្តែមិនបានបង្ហាញភស្តុតាងជាក់លាក់នោះឡើយ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ BBC
ចុចអាន៖
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


