ព័ត៌មានអន្ដរជាតិ
ហ្វាំងឡង់ ស្នើច្បាប់រុញជនចំណាកស្រុក រុស្ស៊ី ត្រលប់ទៅប្រទេសកំណើតវិញ
នាយករដ្ឋមន្ត្រីហ្វាំងឡង់នឹងស្នើច្បាប់មួយទៅកាន់សភានៅសប្តាហ៍ក្រោយដើម្បីផ្ដល់សិទ្ធិអាទិភាពដល់ភ្នាក់ងារព្រំដែនរារាំងអ្នកស្វែងរកសិទ្ធិជ្រកកោនមកពីរុស្ស៊ីដែលព្យាយាមចូលមករស់នៅជាបណ្ដោះអាសន្នក្នុងទឹកដីរបស់ខ្លួន ជាពិសេសគឺដើម្បីទប់ស្កាត់ការកើនឡើងនៃលំហូរជនចំណាកស្រុក ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៩ ខែឧសភាកន្លងទៅ ។

ហ្វាំងឡង់បានបិទព្រំដែនរបស់ខ្លួនជាមួយរុស្ស៊ីកាលពីឆ្នាំមុនដើម្បីបញ្ឈប់ការកើនឡើងនៃជនចំណាកស្រុកមកពីប្រទេសរុស្ស៊ី រួមទាំងស៊ីរី និងសូម៉ាលីផងដែរ ។ ទន្ទឹមនោះ ហ្វាំងឡង់ក៏បានធ្វើឲ្យរុស្ស៊ីក្ដៅស្លឹកត្រចៀកផងដែរកាលពីឆ្នាំមុន ក្រោយក្លាយជាសមាជិកផ្លូវការរបស់អង្គការណាតូ បន្ទាប់ពីសង្គ្រាមលុកលុយរបស់ទីក្រុងមូស្គុលើអ៊ុយក្រែន និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទ្វេភាគីជាមួយសហរដ្ឋអាមេរិក ។
ពាក់ព័ន្ធនឹងច្បាប់នេះ នាយករដ្ឋមន្ត្រីលោក Petteri Orpo បាននិយាយថា សំណើនឹងដាក់ទៅកាន់សភានៅសប្តាហ៍ក្រោយ ដើម្បីបញ្ជូនបន្តទៅគណៈកម្មាធិការធម្មនុញ្ញដើម្បីពិនិត្យ ខណៈសេចក្តីព្រាងច្បាប់នេះគឺនឹងរុញជនចំណាកស្រុកត្រឡប់ទៅប្រទេសរុស្ស៊ីវិញដោយមិនទទួលយកពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគេទៀតទេ ប៉ុន្តែហ្វាំងឡង់នឹងអនុញ្ញាតចំពោះកុមារ និងជនពិការ ។

គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់មានព្រំប្រទល់ប្រវែង ១,៣៤០ គីឡូម៉ែត្រជាមួយប្រទេសរុស្ស៊ី ហើយនៅក្នុងឆ្នាំនេះមានជនចំណាកស្រុកតិចជាង ៤០ នាក់បានឆ្លងកាត់ព្រំដែនពីប្រទេសរុស្ស៊ី និងប្រហែល ១,៣០០ នាក់បានមកដល់ហ្វាំងឡង់កាលពីឆ្នាំមុន ខណៈការមិនទទួលយកសិទ្ធិជ្រកកោនចំពោះជនចំណាកស្រុករុស្ស៊ីនេះនឹងបង្កើនការព្រួយបារម្ភទៅលើទំនាក់ទំនងប្រទេសទាំងពីរផងដែរ ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


