ព័ត៌មានអន្ដរជាតិ
រុស្ស៊ី នឹងនាំចេញប្រេងឡើងវិញ ក្រោយផ្អាកមួយរយៈ
រដ្ឋាភិបាលរុស្ស៊ីគ្រោងនឹងនាំចេញប្រេងឡើងវិញ បន្ទាប់ពីផ្អាកជាបណ្តោះអាសន្នមួយរយៈ ខណៈដែលទីផ្សារក្នុងស្រុកក៏ត្រូវបានផ្គត់ផ្គង់យ៉ាងល្អផងដែរ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ ។

ដំបូងឡើយ ការហាមឃាត់នេះត្រូវបានកំណត់រយៈពេល ៦ ខែដោយចាប់ផ្តើមពីថ្ងៃទី១ ខែមីនា ប៉ុន្តែមានការលើកលែងមួយចំនួនសម្រាប់សហជីពសេដ្ឋកិច្ចដែលដឹកនាំដោយទីក្រុងមូស្គូ និងប្រទេសដែលមានកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងឥន្ធនៈដោយផ្ទាល់ ដូចជាម៉ុងហ្គោលីជាដើម ។
ការហាមប្រាមបណ្តោះអាសន្ននេះគឺជាវិធានការបង្ការប្រឆាំងនឹងការខ្វះខាតប្រេងឥន្ធនៈដែលអាចកើតមានក្នុងរដូវកាលដែលមានតម្រូវការខ្ពស់ និងជាការធានារ៉ាប់រងប្រឆាំងនឹងការរំខានដល់ការចម្រាញ់ប្រេងដែលបណ្តាលមកពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន និងការជួសជុសរោងចក្រដែលរងការខូតខាតឡើងវិញ ។

បច្ចុប្បន្នរោងចក្រចម្រាញ់ប្រេង និងដេប៉ូប្រេងបានបង្កើនការស្តុកសាំងចាក់ម៉ូតូដើម្បីធានាបាននូវតម្រូវការទីផ្សារក្នុងស្រុក ដោយគិតត្រឹមថ្ងៃទី១៥ ខែឧសភា ការស្តុកទុកសាំងសម្រាប់ចាក់ម៉ូតូមានចំនួន ២.១ លានតោន និង ៣.៤ លានតោនសម្រាប់ប្រេងម៉ាស៊ូត ។ ខណៈដែលចំនួនទាំងនេះមានភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្កង់ទីផ្សារក្នុងស្រុកយ៉ាងល្អ ដូចនេះការផ្អាកនាំចេញនឹងត្រូវបានលុបចោល ។
គួរបញ្ជាក់ថា រុស្ស៊ីក្នុងពេលថ្មីៗនេះបានទទួលរងការវាយប្រហារតាមអាកាស ជាពិសេសការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើរោងចក្រថាមពលដែលបានធ្វើឲ្យមានផលប៉ះពាល់មួយចំនួន រួមទាំងការនាំចេញប្រេងផងដែរ ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


