ព័ត៌មានអន្ដរជាតិ
លោក Netanyahu និយាយយ៉ាងណាខ្លះ ក្រោយតុលាការ ICC ចង់ចេញដីកាចាប់ខ្លួន
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញមុខមកឆ្លើយតបទៅកាន់ប្រធានរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺលោក Karim Khan បន្ទាប់ពីស្វែងរកដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែលរូបនេះ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ ។

ប្រធានរដ្ឋអាជ្ញា ICC លោក Karim Khan កំពុងស្នើសុំដីកាចាប់ខ្លួនមនុស្សចំនួន ៥ នាក់ រួមទាំងលោក Netanyahu, រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ក៏ដូចជាមេដឹកនាំក្រុមហាម៉ាស Yahya Sinwar, លោក Ismail Haniyeh និង Mohammed Diab Ibrahim al-Masri ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ហ្គាហ្សា និងអ៊ីស្រាអែល ។
ជាការឆ្លើយតប លោក Netanyahu បានបញ្ជាក់ច្បាស់ៗនៅក្នុងសារជាវីដេអូមួយកាលពីថ្ងៃចន្ទថា “លោកសូមប្រឆាំងដាច់ខាតចំពោះការសម្រេចចិត្តរបស់តុលាការ ICC ហើយលោក Khan កំពុងបង្កើតរឿងរ៉ាវឲ្យត្របាញ់ចូលគ្នា និងបង្អាប់តម្លៃសីលធម៌ដោយខុសឆ្គងរវាងមេដឹកនាំអ៊ីស្រាអែល និងមេទ័ពនៃក្រុមប្រដាប់ប៉ាឡេស្ទីនហាម៉ាស” ។
ថ្លែងចេញពីប្រទេសអ៊ីស្រាអែលក្នុងកម្មវិធីទូរទស្សន៍អាមេរិក ABC កាលពីថ្ងៃអង្គារ លោក Netanyahu បានលើកឡើងថា លោក Khan កំពុងចាក់សាំងលើភ្លើងប្រឆាំងនឹងពួកយូដាដែលកំពុងបង្កភាពវឹកវរ និងបណ្ដាលឲ្យជម្លោះរីករាលដាលនៅជុំវិញពិភពលោក ។

ទន្ទឹមនោះ ប្រភពពីកាសែតអ៊ីស្រាអែលជាច្រើនបានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលអ៊ីស្រាអែលនឹងព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសភាឲ្យដាក់ទណ្ឌកម្មលើតុលាការ ICC ជាការឆ្លើយតបទៅនឹងសំណើរបស់រដ្ឋអាជ្ញាដែលចង់ចាប់ខ្លួនលោក Netanyahu ប៉ុន្តែឥទ្ធិពលលើជំហរដាក់សម្ពាធមកទីក្រុងហ្ស៊េរុយសាឡិមនឹងមានតែបង្កមហន្តរាយធ្ងន់ធ្ងរប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ការចោទប្រកាន់ ក៏ដូចជាការស្វែងរកដីកចាប់ខ្លួនលើមេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាស គឺផ្តើមចេញពីព្រឹត្តិការណ៍ ៧ តុលា ២០២៣ នៅពេលខ្មាន់កាំភ្លើងរបស់ចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះនាំគ្នាឆ្លងដែនសម្រុកចូលវាយប្រហារភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយសម្លាប់មនុស្សប្រហែល ១,២០០នាក់ និងចាប់មនុស្ស ២៥២ នាក់ទៀតធ្វើជាចំណាប់ខ្មាំង ហើយសកម្មភាពនេះហើយដែលបញ្ឆេះឲ្យមានសង្រ្គាមមកទល់សព្វថ្ងៃ និងបង្កជាវិនាសកម្មបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនប្រមាណ ៣៥,៥០០ នាក់បាត់បង់ជីវិតនៅតំបន់ហ្គាហ្សា ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ គ្រាន់ ICC បង្ហើបចង់ចាប់ខ្លួនលោក Netanyahu, អាមេរិក គំរាមដាក់ទណ្ឌកម្មភ្លែត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


