ព័ត៌មានអន្ដរជាតិ
យោធា អាមេរិក នឹងរៀបចំធ្វើសមយុទ្ធទ្រង់ទ្រាយធំជាលើកដំបូងនៅ ជប៉ុន
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK បានឲ្យដឹងថា យោធាអាមេរិកនឹងរៀបចំធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅប្រទេសជប៉ុនជាលើកដំបូងក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនសមត្ថភាពឆ្លើយតបយ៉ាងឆាប់រហ័សដើម្បីដោះស្រាយគ្រោះអាសន្នដែលអាចកើតមាននៅជិតប្រទេសនេះ ។

យោធាអាមេរិកតែងតែធ្វើសមយុទ្ធដែលមានឈ្មោះថា Valiant Shield នៅរៀងរាល់ ២ ឆ្នាំម្តងនៅកោះ Guam និងកន្លែងផ្សេងទៀត ខណៈក្នុងសមយុទ្ធនោះមានទាំងការហ្វឹកហាត់កងទ័ពជើងទឹកនិង កងទ័ពអាកាស ។ សមយុទ្ធ Valiant Shield នេះផ្តោតលើកិច្ចសហប្រតិបត្តិការរវាងយោធា លើការរាវរក តាមដាន និងការចូលរួមរបស់អង្គភាពនៅសមុទ្រ លើអាកាស និងនៅលើដីគោក ដើម្បីឆ្លើយតបទៅនឹងបេសកកម្មណាមួយចាំបាច់ ខណៈការធ្វើសមយុទ្ធនៅឆ្នាំនេះគ្រោងនឹងចាប់ផ្តើមនៅដើមខែមិថុនាខាងមុខ ហើយនឹងមានរយៈពេលប្រហែល ២ សប្តាហ៍ ។
យន្តហោះចម្បាំងអាមេរិកគ្រោងនឹងទៅដល់មូលដ្ឋានទ័ពចំនួន ២ នៅក្នុងប្រទេសជប៉ុនដើម្បីចូលរួមហ្វឹកហាត់ជាមួយយន្តហោះទ័ពអាកាស SDF ជប៉ុន ។ ខណៈដែលមូលដ្ឋានទ័ពអាកាស SDF ទាំងពីរនោះទំនងជាមូលដ្ឋានទ័ពអាកាស Hachinohe ក្នុងខេត្ត Aomori និងមូលដ្ឋានទ័ពអាកាស Matsushima ក្នុងខេត្ត Miyagi ។

ចំណែកមូលដ្ឋាន SDF នៅភាគឦសានប្រទេសជប៉ុន ក៏នឹងបញ្ជួនយន្តហោះល្បាត យន្តហោះចម្បាំង និងយន្តហោះផ្សេងទៀតចូលរួមសមយុទ្ធនេះផងដែរ ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងជប៉ុនក៏នឹងចូលរួមធ្វើសមយុទ្ធយោធាត្រីភាគីជាមួយចក្រភពអង់គ្លេសនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ចាប់ពីឆ្នាំ ២០២៥ តទៅដើម្បីបង្កើនសន្តិសុខក្នុងតំបន់ និងអភិវឌ្ឍបន្ថែមទៀតនូវសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនីមួយៗដើម្បីធ្វើប្រតិបត្តិការរួមគ្នា ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


