ព័ត៌មានអន្ដរជាតិ
អេស្ប៉ាញ នឹងផ្ដល់ជំនួយយោធាមិនធ្លាប់មានដល់ អ៊ុយក្រែន
អេស្ប៉ាញនឹងផ្តល់ជំនួយយោធាដល់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ជាង ១ ពាន់លានដុល្លារ ហើយនេះក៏ជាចំនួនមួយមិនធ្លាប់មានពីមុនមកផងដែរនៅក្នុងជំនួយយោធារបស់អេស្ប៉ាញដល់ទីក្រុងកៀវ ឬក៏ប្រទេសណាមួយផ្សេងទៀត ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែឧសភានេះ ។

អេស្ប៉ាញនឹងសន្យាផ្ដល់កញ្ចប់ជំនួយយោធាដល់អ៊ុយក្រែនដែលមានតម្លៃជាង ១.២ ពាន់លានដុល្លារ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ទៅកាន់ទីក្រុងម៉ាឌ្រីដ ក្រោយត្រូវពន្យារពេលកាលពី ១០ ថ្ងៃមុន ដោយសារតែការវាយលុករបស់រុស្ស៊ីនៅភាគខាងជើងអ៊ុយក្រែន ខណៈក្នុងដំណើរនេះទៀតសោតលោក Zelensky ក៏ត្រូវបានទទួលដោយព្រះមហាក្សត្រ Felipe VI និងប្រធានាធិបតីលោក Pedro Sanchez ។
កញ្ចប់ជំនួយថ្មីដែលមានតម្លៃ ១.២ ពាន់លានដុល្លារនេះ រួមបញ្ចូលទាំងការបញ្ជូនមីស៊ីលប្រឆាំងយន្តហោះ Patriot ប្រមាណ ១២ ដើម, រថក្រោះប្រភេទ Leopard 2A4 ដែលប្រើប្រាស់រួចហើយដោយកងកម្លាំងយោធាអេស្ប៉ាញចំនួន ១៩ គ្រឿង បន្ថែមពីលើរថក្រោះចំនួន ១០ គ្រឿងដែលបានផ្គត់ផ្គង់កាលពីឆ្នាំមុន ។

ទោះយ៉ាងណាក៏ដោយ យោងតាមកាសែត “El Pais” សម្ភារៈភាគច្រើនដែលបានសន្យាផ្ដល់ឲ្យអ៊ុយក្រែន នឹងក្លាយជាអាវុធថ្មីដែលផលិតដោយអេស្ប៉ាញ ។ ប្រព័ន្ធទាំងនេះភាគច្រើនត្រូវបានផលិតដោយក្រុមហ៊ុនអេស្ប៉ាញដូចជា Trc, Indra, Escribano, Uro, Expal និង Instalaza ដូច្នេះការដឹកជញ្ជូនរបស់អាចរហូតដល់ការផលិតរបស់ពួកគេត្រូវបានបញ្ចប់ ។
ជាងនេះទៅទៀត អេស្ប៉ាញនឹងពង្រីកកម្មវិធីហ្វឹកហ្វឺនប្រយុទ្ធដល់យោធាអ៊ុយក្រែន ៤០០ នាក់ទៀតដែលក្នុងនោះ ៤ ពាន់នាក់បានទទួលការបណ្តុះបណ្តាលរួចទៅហើយ ក្រោមការដឹកនាំរបស់មជ្ឈមណ្ឌលសម្របសម្រួលនៃទីក្រុង Toledo ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?