ព័ត៌មានអន្ដរជាតិ
លោក Blinken ថា អាវុធ អាមេរិក កំពុងជួយស្ដារមុខមាត់សមរភូមិប្រយុទ្ធរបស់ អ៊ុយក្រែន
អាវុធរបស់សហរដ្ឋអាមេរិកដែលដឹកទៅឲ្យរដ្ឋាភិបាលលទីក្រុងកៀវកំពុងជួយស្ដារមុខមាត់ស្ថានភាពសមរភូមិជួរមុខរបស់អ៊ុយក្រែន ចំពេលដែលប្រទេសមួយនេះកាន់តែត្រដាបត្រដួសពីការវាយសន្ធាប់ពីកងកម្លាំងរុស្ស៊ី ។ នេះបើយោងតាមការលើកឡើងរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅ ។

ថ្លែងចេញពីរដ្ឋធានី Chisinau ក្នុងជំនួបជាមួយលោកស្រីប្រធានាធិបតីម៉ុលដាវី Maia Sandu កាលពីថ្ងៃពុធ, លោក Blinken បានលើកឡើងថា “បច្ចុប្បន្នការផ្គត់ផ្គង់សព្វាវុធរបស់សហរដ្ឋអាមេរិកកំពុងមានឥទ្ធិពលលើសមរភូមិពិតប្រាកដ ហើយប្រធានាធិបតីរុស្ស៊ី Vladimir Putin មិនអាចសម្រេចបានគោលដៅតាមចិត្តចង់នៅក្នុងតំបន់ Kharkiv ភាគឦសានប្រទេសអ៊ុយក្រែននោះទេ” ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា “ទោះយ៉ាងណា អាមេរិកមិនលើកទឹកចិត្ត ឬអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនសម្រាប់ការវាយប្រហារដោយផ្ទាល់ទៅលើប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែអាមេរិកនៅតែរក្សាជំហរជាខ្នងបង្អែករបស់អ៊ុយក្រែនដដែល” ។

ទន្ទឹមនោះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក John Kirby ក៏បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនផងដែរថា “កិច្ចគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនបានវិវត្តន៍ទៅតាមស្ថានការណ៍លើសមរភូមិប្រយុទ្ធ ហើយរដ្ឋបាលលោក Biden ក៏នឹងមិនផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួននោះដែរ” ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Putin ក៏បានចេញការព្រមានពីការគំរាមកំហែងនៃជម្លោះជាសកលបន្ថែមទៀតផងដែរ ប្រសិនបើសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនហ៊ានបើកភ្លើងខៀវអនុញ្ញាតឲ្យរដ្ឋាភិបាលទីក្រុងកៀវប្រើប្រាស់អាវុធដែលពួកគេបានផ្ដល់ទៅឲ្យអ៊ុយក្រែនដើម្បីបើកការវាយប្រហារមកកាន់ប្រទេសរុស្ស៊ីមែននោះ ។

ប្រធានាធិបតីរុស្ស៊ីរូបនេះបានអះអាងម្ដងជាពីរម្ដងហើយថា រាល់ការដឹកអាវុធបន្ថែមទៀតក្នុងកម្រិតណាមួយក៏ដោយទៅកាន់អ៊ុយក្រែន គឺនឹងមិនអាចប្ដូរស្ថានការណ៍ប្រយុទ្ធនៅសមរភូមិជួរមុខនោះទេ ប៉ុន្តែវាគឺកាន់តែអូសបន្លាយពេលជម្លោះមួយនេះប៉ុណ្ណោះ ហើយជាក់ស្ដែងភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំទៅហើយ ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាបងធំមួយរូបដែលផ្គត់ផ្គង់សព្វាវុធដ៏ច្រើនសន្ធឹកសន្ធាប់ទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ ហើយថ្មីនេះលោក Biden ក៏ទើបតែចុះហត្ថលេខាអនុម័តកញ្ចប់ជំនួយយោធាថ្មីចំនួន ៦១ ពាន់លានដុល្លារ ក្រោយជាប់គាំងនៅក្នុងសភាអស់រយៈពេលជាច្រើនខែ ហើយនេះក៏ជាកញ្ចប់ជំនួយសន្តិសុខទី ៥ ផងដែរដែលប្រធានាធិបតីអាមេរិករូបនេះស៊ីញ៉េអនុម័តផ្ដល់ទៅឲ្យអ៊ុយក្រែន ៕

ដោយ ៖ សុខ ជីវ័ន្ត
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


