Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខណាតូស្វែងរកប្រាក់ជាង ៤០ ពាន់លានដុល្លារក្នុងមួយឆ្នាំៗជួយដល់ អ៊ុយក្រែន

បានផុស

នៅ

ប្រធានអង្គការណាតូលោក Jens Stoltenberg នឹងស្នើឲ្យសម្ព័ន្ធមិត្តសន្យាផ្តល់ប្រាក់ប្រមាណ ៤៣.៣៧ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែន ខណៈដែលរដ្ឋមន្ត្រីការបរទេសណាតូបានប្រមូលផ្តុំគ្នាធ្វើកិច្ចពិភាក្សានៅទីក្រុងប្រាកនៃ​សាធារណរដ្ឋឆេក ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣១​ ខែឧសភានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែភាពមិនច្បាស់លាស់អំពីអនាគតនៃការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ប្រសិនបើកលោក Donald Trump ជាប់ឆ្នោតសាជាថ្មីនោះ រដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកណាតូនៅថ្ងៃសុក្រនេះ នឹងពិភាក្សាអំពីវិធីផ្ដល់ជំនួយយោធារយៈពេលវែង និងកាន់តែរឹងមាំបន្ថែមទៀតដល់អ៊ុយក្រែន ។ កិច្ចពិភាក្សានេះធ្វើយ៉ាងណាឲ្យក្រុមប្រទេសសម្ព័ន្ធមិត្តបរិច្ចាគថវិការយ៉ាងហោចណាស់ ៤៣.៣៧ ពាន់លានដុល្លារជារៀរាល់ឆ្នាំដល់អ៊ុយក្រែន ។

យ៉ាងណា ណាតូក៏នឹងត្រូវជម្នះការបដិសេធពីសំណាក់នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban ផងដែរ បន្ទាប់ពីលោកបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរបស់លោកនឹងមិនចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីនេះទេ ដោយលើកហេតុផលថា នឹងនាំសម្ព័ន្ធភាពខិតទៅជិតសង្គ្រាមមហន្តរាយជាមួយរុស្ស៊ី ។

ទន្ទឹមនោះ វិមានក្រឹមឡាំងបានលើកឡើងថា សហរដ្ឋអាមេរិក អង្គការណាតូ និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនកំពុងលើកទឹកចិត្តអ៊ុយក្រែនឲ្យបន្តនូវសង្គ្រាមដែលគ្មានថ្ងៃឈ្នះរបស់ទីក្រុងកៀវជាមួយរុស្ស៊ី ហើយចោទប្រកាន់ពួកគេថាបានបង្កើនភាពតានតឹងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថែមទៀត ។

បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងជួយដលទីក្រុងកៀវក៏ដោយ ក៏ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយម្តងហើយម្តងទៀតថា សម្ព័ន្ធមិត្តលោកខាងលិចចំណាយពេលយូរពេកក្នុងការសម្រេចចិត្តផ្ដល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៥ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១១ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម