ព័ត៌មានអន្ដរជាតិ
ម៉ិកស៊ិក ទទួលបានប្រធានាធិបតីជាស្រ្តី ទី១ ក្នុងប្រវត្តិសាស្រ្ត
CNN រាយការណ៍នៅថ្ងៃចន្ទទី៣ខែមិថុនា លោកស្រី Claudia Sheinbaum បានជាប់ឆ្នោតជាប្រធានាធិបតីស្ត្រីដំបូងគេរបស់ប្រទេសម៉ិកស៊ិក បន្ទាប់ពីទទួលជោគជ័យជាមួយសំឡេងគាំទ្រភ្លូកទឹកភ្លូកដី ជាប្រវត្តិសាស្រ្ត។

យោងតាមអាជ្ញាធររៀបចំការបោះឆ្នោតផ្លូវការរបស់ប្រទេសម៉ិកស៊ិក, លទ្ធផលបឋមបង្ហាញថា អតីតអភិបាលក្រុងម៉ិកស៊ីកូវ័យ៦១ឆ្នាំរូបនេះបានឈ្នះឆ្នោតក្នុងសំឡេងពី ៥៨% ទៅ ៦០%។ តួលេខនេះនាំឲ្យលោកស្រីឈ្នះដាច់គូប្រជែងដ៏ធំគឺអ្នកជំនួញឈ្មោះ Xóchitl Gálvez ដល់ទៅ៣០%ឯណោះ។
ក្នុងសុន្ទរកថាជ័យជម្នះនៅទីលាន Zócalo ក្នុងទីក្រុង ម៉ិកស៊ីកូ អតីតអ្នកវិទ្យាសាស្ត្រថាមពលរូបនេះ បាននិយាយទៅកាន់អ្នកគាំទ្រថា “ខ្ញុំនឹងមិនធ្វើឲ្យអ្នកខកចិត្តឡើយ ហើយខ្ញុំនឹងបន្តជំរុញលើវឌ្ឍនភាព ដែលអ្នកកាន់តំណែងមុន ខិតខំកសាងឡើងយ៉ាងលំបាក”។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ លោកស្រីបានក្លាយជាអភិបាលក្រុងម៉ិកស៊ីកូ ភេទស្ត្រីដំបូងគេហើយកាន់មុខតំណែងនេះរហូតដល់ឆ្នាំ២០២៣ ពេលដែលលោកស្រីសុខចិត្តចុះចេញពីតំណែង ដើម្បីឈរឈ្មោះជាប្រធានាធិបតី។
ក្រោយជាប់ឆ្នោត លោកស្រី Sheinbaum នឹងឡើងតំណែង ជំនួសលោក Andrés Manuel López Obrador ដែលត្រូវផុតអាណត្តិនៅថ្ងៃទី១ខែតុលា ខាងមុខ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាក់ឆាកឃោសនាបោះឆ្នោតប្រធានាធិបតីម៉ិកស៊ិក ស្លាប់មនុស្ស ៩នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


