Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Toyota នឹងប្រមូលរថយន្ត ១០ ម៉ឺនគ្រឿងនៅ អាមេរិក ចូលរោងចក្រវិញ ដោយសារបញ្ហាម៉ាស៊ីន

បានផុស

នៅ

ក្រុមហ៊ុន Toyota នឹងប្រមូលរថយន្តប្រហែល ១០០,០០០ គ្រឿងនៅអាមេរិកត្រលប់ចូលរោងចក្រវិញ ជុំវិញការព្រួយបារម្ភថាមានកម្ទេចកម្ទីនៅខាងក្នុងម៉ាស៊ីនដែលអាចបណ្តាលឲ្យម៉ាស៊ីនរថយន្តរលត់ អំឡុងពេលបើកបរ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី​៥ ខែមិថុនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) បានឲ្យដឹងថា ការប្រមូលរថយន្តមកវិញនេះគឺរួមមានរថយន្ត Lexus LX SUVs ផលិតក្នុងឆ្នាំ ២០២២ និង ២០២៣ ប្រហែល ៣,៥០០ គ្រឿង និងរថយន្តភីកអាប់ Toyota Tundra ផលិតក្នុងឆ្នាំដូចគ្នាជិត ១០០,០០០ គ្រឿង ។

រថយន្តដែលរងផលប៉ះពាល់ជារថយន្តដែលត្រូវបានបំពាក់ដោយម៉ាស៊ីន V35A ដោយសារតែក្រុមការងារមិនអាចកម្ទេចកម្ទីបានស្អាតល្អ អំឡុងពេលផលិត និងពេលដំឡើង ទើបបណ្ដាលឲ្យកម្ទេចកម្ទីទាំងនោះធ្លាក់ចូលក្នុងម៉ាស៊ីន ហើយបង្កជាបញ្ហាបែបនេះ ។

ទោះយ៉ាងណា បញ្ហាទាំងឡាយនឹងត្រូវបានដោះស្រាយលើការផលិតម៉ូដែលក្រោយៗ ខណៈចំពោះបញ្ហាដែលកើតមានឡើងនៅពេលថ្មីៗនេះវិញ ក្រុមហ៊ុននឹងចេញការជួសជុលដោយមិនគិតថ្លៃ ហើយម្ចាស់យានយន្តនឹងទទួលបានការជូនដំណឹងជាផ្លូវអំពីព័ត៌មាននៃការប្រមូលមកវិញនៅចុងខែក្រោយ ។

ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ មិន​ទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីបញ្ហាទាក់ទិននឹងករណីស្លាប់ ឬរងរបួសក្នុងបញ្ហាដែលក្រុមហ៊ុនបានប្រកាសនេះនៅឡើយទេ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម