ព័ត៌មានអន្ដរជាតិ
ក្រឡាប់ទូកនៅយេម៉ែន ស្លាប់៣៨នាក់
យ៉ាងហោចណាស់ មនុស្ស៣៨នាក់ បានបាត់បង់ជីវិត ក្រោយពីកើតមានហេតុការណ៍ក្រឡាប់ទូកនៅឆ្នេរសមុទ្រប្រទេសយេម៉ែន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី១១ ខែមិថុនា។

ហេតុការណ៍ក្រឡាប់ទូកនេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែមិថុនា ក្រោយពេលទូកមួយគ្រឿង បានធ្វើដំណើរចាកចេញពីតំបន់ Horn នៅអាហ្វ្រិក សំដៅទៅកាន់កំពង់ផែទីក្រុង Aden ប្រទេសយេម៉ែន។ នៅលើទូក មានមនុស្សជិះប្រមាណ ២៥០នាក់ ហើយការក្រឡាប់លិចដោយសារតែមានខ្យល់បក់បោកខ្លាំង។ បច្ចុប្បន្ន បេសកកម្មជួយសង្គ្រោះកំពុងស្វែងរកមនុស្សជិត ១០០នាក់ទៀត ដែលបានបាត់ខ្លួន។
មន្ត្រីក្នុងតំបន់ Rudum នៃទីក្រុង Aden បានប្រាប់ថា អ្នកនៅលើទូកភាគច្រើនគឺជាជនអន្តោប្រវេសន៍មកពីប្រទេសអេត្យូពី ហើយមានគោលបំណងឆ្លងដែនទៅកាន់រដ្ឋតំបន់ឈូងសមុទ្រ (Gulf States) ដោយត្រូវឆ្លងកាត់ប្រទេសយេម៉ែនជាមុនសិន។
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ជនអន្តោប្រវេសន៍ប្រហែល ៩៧ ០០០នាក់បានចាកចេញពីតំបន់ភាគកើតទ្វីបអាហ្វ្រិក ឬហៅថាតំបន់ Horn of Africa ទៅកាន់ប្រទេសយេម៉ែន កាលពីឆ្នាំ២០២៣កន្លងទៅ។ តួលេខនេះ បានកើនឡើងជាលំដាប់ បើទោះជាយេម៉ែនកំពុងកើតមានសង្គ្រាម និងថែមមានការវាយប្រហារពីក្រុមឧទ្ទាមហ៊ូធីនៅលើផ្ទៃសមុទ្រក្រហមក៏ដោយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


