ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីអូស្ត្រាលី ស្នើសាងសង់ច្រកទ្វារសុវត្ថិភាពផ្ដល់ជំនួយដល់តំបន់ហ្គាហ្សា
មហាសេដ្ឋីអូស្ត្រាលីម្នាក់កំពុងផ្តល់ជំនួយដើម្បីសាងសង់ប្រព័ន្ធច្រកទ្វារសុវត្ថិភាពមួយនៅតាមព្រំដែនអ៊ីស្រាអែល-ហ្គាហ្សា ដែលអាចអនុញ្ញាតឱ្យផ្តល់ជំនួយស្បៀងអាហារចំនួន ១០,០០០តោនក្នុងមួយថ្ងៃដល់ប្រជាជនប៉ាឡេស្ទីនដែលកំពុងអត់ឃ្លាន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ១២ ខែ មិថុនានេះ។

លោក Andrew Forrest ជាមហាសេដ្ឋីអូស្ត្រាលីមួយរូបនិងជាស្ថាបនិកនៃមូលនិធិសប្បុរសធម៌ Minderoo គ្រោងនឹងលើកឡើងសំណើនៅកិច្ចប្រជុំកំពូលបន្ទាន់មួយស្តីពីតំបន់ហ្គាហ្សាក្នុងប្រទេសហ្ស៊កដានីនៅថ្ងៃអង្គារនេះ ដែលមានប្រទេសអេហ្ស៊ីប និងអង្គការសហប្រជាជាតិ និងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ដើម្បីសាងសងច្រកទ្វារសុវត្តិភាពពន្លឿនការដឹកជញ្ជូនជំនួយដល់អ៊ុយក្រែន។
លោក Forrest ក៏បានសន្យាថានឹងផ្តល់ប្រាក់ចំនួន ៥លានដុល្លារផងដែរ ដើម្បីកែលម្អច្រករបៀងមនុស្សធម៌របស់ហ្ស៊កដានី ដោយការកសាងឃ្លាំងស្តុកទុក ដើម្បីអនុញ្ញាតឱ្យជំនួយបន្ថែមទៀតអាចឆ្លងកាត់ទៅកាន់តំបន់ហ្គាហ្សា។ខណៈយោងតាមបទបង្ហាញវីដេអូនៅលើគេហទំព័ររបស់ ច្រកទ្វារសុវត្តិភាពនេះមាននៅបីចំណុចតាមបណ្តោយព្រំដែនអ៊ីស្រាអែល-ហ្គាហ្សា អាចនឹងដំណើរការក្នុងរយៈពេលបីសប្តាហ៍ ប្រសិនបើអ៊ីស្រាអែលផ្តល់ភ្លើងខៀវ។ គម្រោងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Fortescue ដែលជាក្រុមហ៊ុនរុករករ៉ែដែក និងក្រុមហ៊ុនថាមពលបៃតង លោកForrest ជាស្ថាបនិក និងជាប្រធានប្រតិបត្តិ។

ច្រកទ្វាសុវត្តិភាពនេះនឹងធ្វើការត្រួតពិនិត្យដោយការស្កែន 3Dឡានដឹកទំនិញដែលផ្តល់ជំនួយទៅកាន់តំបន់ហ្គាហ្សានៅពេលពួកគេមកដល់ និងចាកចេញដែលដំណើរការដោយភាគីទីបីដែលនឹងមានសមត្ថភាពត្រួតពិនិត្យពីចម្ងាយលើគ្រឿងបរិក្ខារ និងឧបករណ៍ស្កែន និងកំណត់ម៉ោងប្រតិបត្តិការរបស់ច្រកទ្វារ។
គួរបញ្ជាក់ថា ការបញ្ជូននេះនឹងបន្ថែមកិច្ចខិតខំប្រឹងប្រែងផ្សេងទៀតក្នុងការផ្តល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីនដែលរស់នៅក្រោមការទម្លាក់គ្រាប់បែកជាញឹកញាប់ដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានបើកការវាយប្រហារយ៉ាងសាហាវទៅលើអ៊ីស្រាអែលកាលពីខែតុលាឆ្នាំមុន។
ស្របពេលដែលសង្គ្រាមមិនទាន់បញ្ជប់ គ្រោះទុរ្ភិក្សក៏កាន់តែអាក្រក់ទៅៗ ប្រសិនបើជំនួយបន្ថែមទៀតមិនត្រូវបានផ្តល់ក្នុងពេលឆាប់ៗនេះ ខណៈប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ កំពុងប្រឈមនឹងភាពអត់ឃ្លាន និងកង្វះសេវាថែទាំសុខភាពកាន់តែខ្លាំង ទោះបីជាប្រទេសនានាព្យាយាមផ្ដល់ជំនួយក៏ដោយ ដោយសារជំនួយត្រូវបានរារាំងដោយអ៉ីស្រាអែល៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


