ព័ត៌មានអន្ដរជាតិ
លោក Netanyahu ប្រកាស រំលាយគណៈរដ្ឋមន្ត្រីសង្គ្រាម
តាមសេចក្តីរាយការណ៍របស់ Al Jazeera នៅថ្ងៃចន្ទទី១៧ខែមិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រកាសរំលាយ គណៈរដ្ឋមន្ត្រីសង្គ្រាមហើយ។

មេដឹកនាំអ៊ីស្រាអែល បានប្រកាសសេចក្តីសម្រេចនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខនយោបាយ ហើយរឿងនេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីលោក Benny Gantz នៃគណបក្សប្រឆាំង បានដើរចេញពីគណៈរដ្ឋមន្ត្រីដែលមានសមាជិក៦នាក់មួយនេះ។
ទោះភ្លាមៗមិនទាន់មានការបញ្ជាក់ច្បាស់ពីមូលហេតុនៃការរំលាយក៏ដោយ ប៉ុន្តែគេដឹងថា ដើមចមនៅពីក្រោយសេចក្តីសម្រេចនេះ គឺដោយសារតែការខ្វែងគំនិតនិងមិនចុះសម្រុងគ្នាក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រីពាក់ព័ន្ធសង្គ្រាមជាមួយក្រុមប៉ាឡេស្ទីន ជាពិសេសប្រតិបត្តិការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា។

ដូច្នេះ ឥឡូវនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងត្រូវធ្វើការពិគ្រោះយោបល់អំពីយុទ្ធសាស្រ្តសង្គ្រាមនៅតំបន់ហ្គាហ្សា ជាមួយរដ្ឋមន្ត្រីមួយចំនួនតូចរួមទាំងរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant និងរដ្ឋមន្ត្រីក្រសួងកិច្ចការយុទ្ធសាស្ត្រ Ron Dermer ផងដែរ។
សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រីសង្គ្រាមនេះ ត្រូវបានបង្កើតឡើងរយៈពេលប្រាំថ្ងៃ បន្ទាប់ពីផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយមិនត្រឹមតែលោក Netanyahu និង Gantz ប៉ុណ្ណោះទេ ប៉ុន្តែក៏មានរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ផងដែរ ខណៈអ្នកនយោបាយផ្សេងទៀតដូចជា Gadi Eisenkot និង Ron Dermer បានចូលរួមជាអ្នកសង្កេតការណ៍៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តួអង្គសំខាន់ ដើរចេញពីគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក Netanyahu
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


