ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសចិនវ័យ ៧ ឆ្នាំ ក្អួតឈាមភ្លាមៗ បន្ទាប់ពីញ៉ាំការ៉េម ៣ ដុំ ក្នុងពេលតែមួយ
ប្រព័ន្ធផ្សព្វផ្សាយបរទេស Soha បានរាយការណ៍អំពីឧបទ្ទវហេតុដ៏សោកសៅមួយ ដែលបានកើតឡើងចំពោះក្មេងប្រុសអាយុ ៧ ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុង Fuyang ខេត្ត Anhui ប្រទេសចិន ដែលស្រាប់តែមានរោគសញ្ញានៃការហូរឈាមក្រពះពោះវៀន និងក្អួតឈាម បន្ទាប់ពីញ៉ាំការ៉េម៣ដុំជាប់គ្នាក្នុងពេលតែមួយ។
ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ វេជ្ជបណ្ឌិតបានរកឃើញដំបៅ duodenal (ផ្នែកដំបូងនៃពោះវៀនតូច) ប្រហែល ១ សង់ទីម៉ែត្រនៅក្នុងអង្កត់ផ្ចិត បណ្តាលឲ្យបាត់បង់ឈាមយ៉ាងខ្លាំង។ កុមាររូបនេះមានសំណាងបានទទួលការព្យាបាលទាន់ពេលវេលា និងបានរួចផុតពីគ្រោះថ្នាក់ភ្លាមៗផងដែរ។
ហេតុការណ៍នេះធ្វើឲ្យឪពុកម្តាយជាច្រើនព្រួយបារម្ភខ្លាចកូនញ៉ាំការ៉េម ឬភេសជ្ជៈត្រជាក់ ដោយសារតែអាកាសធាតុក្តៅ បែកញើសច្រើន តែងចង់ញ៉ាំរបស់ត្រជាក់។ ប៉ុន្តែបើឲ្យកូនញ៉ាំរបស់ត្រជាក់តាមចិត្ត តើវានឹងបង្កគ្រោះថ្នាក់ដល់ក្រពះ និងពោះវៀនរបស់កូនអ្នកដែរឬទេ?
អ្នកជំនាញវេជ្ជសាស្រ្តឆ្លើយថា ក្មេងអាចបរិភោគបាន ប៉ុន្តែត្រូវតែក្នុងបរិមាណត្រឹមត្រូវ។ ព្រោះនៅក្នុងករណីដែលបានកើតឡើងជាមួយក្មេងអាយុ ៧ ឆ្នាំនេះ ទោះបីជានៅដើមដំបូងក៏ដោយ ការហូរឈាមក្រពះទំនងជាបណ្តាលមកពីការញ៉ាំការ៉េម។ ប៉ុន្តែតាមការពិត កុមារមានប្រវត្តិព្យាបាលដំបៅ duodenal ពីមុនមក។ ដូច្នេះហើយអាចសន្និដ្ឋានបានថា ការញ៉ាំការ៉េមច្រើនមិនមែនជាមូលហេតុនោះទេ។ វាគ្រាន់តែជាមូលហេតុនៃរោគសញ្ញា ដែលវិលទៅរកការកើនឡើងក្នុងកម្រិតខ្លាំងប៉ុណ្ណោះ។
ដូច្នេះចំពោះកុមារដែលមានសុខភាពរំលាយអាហារល្អ និងមិនមានប្រវត្តិអាឡ័កស៊ីអាហារ ឬមិនមានផលវិបាកអ្វីទេ ពួកគេអាចញ៉ាំអាហារត្រជាក់បាន ហើយឪពុកម្ដាយគ្រាន់តែត្រូវគ្រប់គ្រងបរិមាណ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់សុខភាព។
ទោះជាយ៉ាងណាក៏ដោយ មនុស្សកើតមកមានសមត្ថភាពក្នុងការរក្សាសីតុណ្ហភាពរាងកាយថេរ។ នៅពេលញ៉ាំអាហារពេលល្ងាច អ៊ីប៉ូតាឡាមូសប្រាប់មជ្ឈមណ្ឌលគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយឲ្យរក្សាតុល្យភាពសីតុណ្ហភាពរបស់វា។ ដូច្នេះការញ៉ាំឬផឹកភេសជ្ជៈត្រជាក់ ក្នុងកម្រិតមធ្យម វានឹងមិនធ្វើឲ្យកុមារកើតផ្តាសាយឡើយ ។ នៅពេលកូនរបស់អ្នកចង់ញ៉ាំ ឪពុកម្តាយមិនចាំបាច់ហាមឃាត់វាទេ។ ប៉ុន្តែអ្នកត្រូវដាក់កម្រិតខ្លួនឯង ពីការញ៉ាំច្រើនពេកតែប៉ុណ្ណឹង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាយុត្រឹម ១២ឆ្នាំ តែក្មេងស្រី តៃវ៉ាន់ ត្រូវលាងឈាមមួយជីវិត ព្រោះទម្លាប់ញ៉ាំអាហារបំពងរាល់ថ្ងៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ