ព័ត៌មានអន្ដរជាតិ
វីដេអូរន្ធត់! ប៉ូលិសរុស្ស៊ី បង្អួតជំនាញខុសបច្ចេកទេស ត្រូវរថយន្តកិនពីលើ
វីដេអូរន្ធត់ដែលផ្សាយដោយ Daily Mail កាលពីថ្ងៃសុក្រទី២៨ខែមិថុនាឆ្នាំ២០២៤ បានបង្ហាញឲ្យឃើញ ប៉ូលិសរុស្ស៊ី ត្រូវរថយន្តកិន ពេលកំពុងសម្តែងបង្អួតទេពកោសល្យលើទីលានមួយក្នុងតំបន់ Ivanteevka នៃទីក្រុង មូស្គូ។

តាមសេចក្តីរាយការណ៍ ប៉ូលិសចរាចរណ៍រូបនេះមានឈ្មោះ Alexei អាយុ៤៨ឆ្នាំ ត្រូវរថយន្តម៉ាក Ford Focus កិនពីលើ ខណៈពេលកំពុងបង្ហាញទស្សនីយភាព បើកកង់ពីរឆ្លងកាត់។

ក្នុងវីដេអូ គេឃើញរថយន្ត បើកកង់ពីរ ហើយពេលមកដល់កន្លែងប៉ូលិសដេក ស្រាប់តែធ្លាក់កិនពីលើក្បាលមានពាក់មួកការពារ ហើយអូសប៉ូលិសទៅជាមួយតែម្តង។

ការភ្លាត់ស្នៀតនេះ ធ្វើឲ្យទស្សនិកជន ស្រែកទាំងភាពតក់ស្លុត ប៉ុន្តែជាសំណាងល្អដែរ ដែលប៉ូលិសរូបនេះគ្រាន់តែរងរបួសប៉ុណ្ណោះ មិនគ្រោះថ្នាក់ដល់ជីវិតទេ ព្រោះតែរថយន្ត បើកបរក្នុងល្បឿនយឺតៗ។

ភ្លាមៗក្រោយហេតុការណ៍, ប៉ូលិសចរាចរណ៍ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាមួយការរងរបួសបាក់ជើង ដាច់ម្រាមដៃ និងរបួសខ្នង។

យ៉ាងណាក្តី គេមិនដឹងឡើយថាតើ អ្នកបើកបររថយន្ត Ford Focus នឹងប្រឈមមុខនឹងការពិន័យដែរឬទេ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


