Connect with us

ព័ត៌មានអន្ដរជាតិ

សហគមន៍ទីក្រុងប៉េកាំងចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនអាយុលើស ៦០ ឆ្នាំ

បានផុស

នៅ

សហគមន៍មូលដ្ឋានមួយចំនួននៅទីក្រុងប៉េកាំងបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅប្រទេសខ្លះរាប់បញ្ចូលទាំងសហរដ្ឋអាមេរិក និងអង់គ្លេស មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំស្ថិតក្នុងចំណោមក្រុមអាទិភាពក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ព្រោះថាមនុស្សចាស់មានហានិភ័យខ្ពស់ក្នុងការស្លាប់ និងចូលមន្ទីរពេទ្យ បន្ទាប់ពីឆ្លងវីរុសនេះបើប្រៀបធៀបនឹងមនុស្សវ័យក្មេង ។

យុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសចិនដែលក្នុងនោះវ៉ាក់សាំងចំនួន ៤០.៥ លានដូសត្រូវបានចាក់គិតត្រឹមថ្ងៃទី ៩ ខែកុម្ភៈ ដោយមិនរាប់បញ្ចូលអ្នកដែលមានអាយុលើសពី ៥៩ ឆ្នាំ និងអ្នកដែលមានអាយុតិចជាង ១៨ ឆ្នាំ ។

យោងតាមសេចក្តីជូនដំណឹងរបស់បុគ្គលិកនៃសហគមន៍មួយចំនួននៅក្នុងស្រុក Dongcheng ភាគកណ្តាលទីក្រុងប៉េកាំងដែលត្រូវបានមើលឃើញដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថា ប្រជាជនដែលមានអាយុលើសពី ៦០ ឆ្នាំអាចទៅកន្លែងដែលបានកំណត់ដើម្បីចាក់ថ្នាំបង្ការរោគ ខណៈដែលមិនបង្ហាញពីវ៉ាក់សាំងរបស់ក្រុមហ៊ុនណាមួយក្នុងចំណោមវ៉ាក់សាំងរបស់ខ្លួនចំនួន ៤ ក្រុមហ៊ុន ។

ប្រទេសចិនមានវ៉ាក់សាំងអភិវឌ្ឍន៍ក្នុងស្រុកចំនួន ៤ ក្រុមហ៊ុនដែលត្រូវបានអនុម័តសម្រាប់ការចាក់ជាសាធារណៈទូទៅក្នុងនោះមានវ៉ាក់សាំងចំនួន ២ មកពីក្រុមហ៊ុនឱសថជាតិចិន (Sinopharm) ខណៈ ២ ទៀតមកពីក្រុមហ៊ុន Sinovac Biotech និងក្រុមហ៊ុន CanSino Biologics Inc (CanSinoBIO) ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ ចិន បញ្ចេញទិន្នន័យប្រសិទ្ធភាពវ៉ាក់សាំងកូវីដធំៗពីររបស់ខ្លួន ជម្រះមន្ទិលសង្ស័យ

ចុចអាន ៖ ទោះកូវីដ តែចិនក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុបក្នុងឆ្នាំ ២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៧ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ១៩ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ១៤ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម