Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់សន្ធាប់លើទីក្រុងធំរបស់អ៊ុយក្រែនទាំងថ្ងៃ សម្លាប់មនុស្ស ៥នាក់

បានផុស

នៅ

រុស្ស៊ី បានបើកការវាយប្រហារទាំងថ្ងៃដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅលើទីក្រុង Dnipro ភាគខាងកើតប្រទេសអ៊ុយក្រែន ដោយសម្លាប់ជនស៊ីវិល ៥នាក់ និងរបួស៤៧នាក់ផ្សេងទៀត ក្នុងនោះរួមទាំងក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP នៅថ្ងៃព្រហស្បតិ៍ទី ០៤ ខែ កក្កដា​។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមវីដេអូមួយដែលបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយលោកប្រធានាធិបតី Volodymyr Zelensky បានបង្ហាញឲ្យឃើញមីស៊ីល វាយប្រហារលើអគារនានាក្នុងទីក្រុងធំទីបួនរបស់អ៊ុយក្រែន មួយនេះ ហើយការ​ផ្ទុះរបស់វា​ បានកម្ទេច​បង្អួច​នផ្សារ​ទំនើបនិងសាលារៀនចំនួននានា។ ឥទ្ធិពលនៃគ្រាប់ ក៏បានបំផ្លាញបន្ទប់ថែទាំរបស់មន្ទីពេទ្យកុមារ និងបង្កជាអគ្គិភ័យឆាបឆេះនៅមន្ទីរពេទ្យមួយទៀតផងដែរ។

ស្របពេលជាមួយគ្នានេះនៅតំបន់ Kharkiv ភាគឦសាន ការបាញ់ផ្លោងរបស់រុស្ស៊ី បានសម្លាប់មនុស្សម្នាក់ និងពីរនាក់ទៀតរងរបួស ចំណែកនៅកន្លែងផ្សេងទៀត គ្រាប់បែករបស់រុស្ស៊ី បានវាយប្រហារអគារលំនៅដ្ឋានមួយកន្លែង ក្នុងភូមិ Ruska Lozova បណ្តាលឲ្យមនុស្សយ៉ាងតិច២នាក់រងរបួស ខណៈអ្នកផ្សេងទៀតទំនងជាជាប់នៅក្រោមគំនរបាក់បែក។

(រូបភាព៖ AP)

គួរបញ្ជាក់ថា សង្រ្គាមបានឈានចូលដល់ឆ្នាំទី៣ហើយ ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកប្រតិបត្តិការសឹកនៅអ៊ុយក្រែន ដោយសម្លាប់ជនស៊ីវិលជាង ១០ ០០០ នាក់ និងរបួសប្រហែល ២០ ០០០ នាក់ផ្សេងទៀត។

ឆ្លើយតបនិងវិបត្តិនេះ អ៊ុយក្រែនបានទទួលប្រាក់ចំនួន ២.២ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ ក្រោមការផ្តល់ឥណទានដែលកំពុងដំណើរការ។ កម្មវិធីឥណទានកំពុងត្រៀមបញ្ចេញប្រាក់ចំនួន ១៦ ពាន់លានដុល្លារ ប៉ុន្តែអ៊ុយក្រែនត្រូវតែឆ្លងកាត់ការត្រួតពិនិត្យរបស់ IMF អំពីវឌ្ឍនភាពរបស់ខ្លួនលើស្តង់ដារសេដ្ឋកិច្ច និងសារពើពន្ធសំខាន់ៗសិន៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

កីឡា២១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត កោតសរសើរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE

Sokha Hotels

ព័ត៌មានពេញនិយម