Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកណាតូ ថា លោកខាងលិច ចង់បង្កើតសង្គ្រាមលោកលើកទី៣

បានផុស

នៅ

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចាកចេញពីកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO), លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីដែលជាសមាជិកណាតូ បានលើកឡើងថា “ពិតជារឿងគួរឲ្យសោកស្តាយជាទីបំផុត ដែលមានប្រទេសនៅលោកខាងលិច ប្រកាន់យកវិធីសាស្រ្ត ចង់បង្កឲ្យមានសង្គ្រាមលោកលើកទី៣”។

លោក Recep Tayyip Erdogan (រូបថត៖ DPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Erdogan អះអាងថា មហាអំណាចលោកខាងលិចមួយចំនួន ហាក់ដូចជាកំពុងព្យាយាមខ្លាំងណាស់ ដើម្បីបង្វែរជម្លោះនៅអ៊ុយក្រែន ឲ្យប្រែក្លាយទៅជាសង្រ្គាមលោកទាំងមូល ប៉ុន្តែលោក​សង្ឃឹម​ថា ​សន្តិភាព​នឹង​នៅតែកើតឡើងបាន។

ស្របពេលជាមួយគ្នានោះដែរ លោកបានស្តីបន្ទោសឥតសំចៃមាត់ទៅលើក្រុមហ៊ុនផលិត​សព្វាវុធ ដែលព្យាយាមចាក់ឲ្យផ្ទុះជម្លោះ ហើយមហាអំណាចលោកខាងលិច នៅតែបន្តផ្តល់ជំ​នួយយោធាដល់អ៊ុយក្រែន។ នេះបង្ហាញថា វាច្បាស់ណាស់ ជាការធ្វើពាណិជ្ជកម្មអាវុធពិតៗ។

(រូបថត៖ Anadolu)

មិនត្រឹមប៉ុណ្ណឹង ប្រមុខរដ្ឋតួកគីអះអាងថា លោកខាងលិច ខុសពីរុស្ស៊ីដាច់, រុស្ស៊ីបាននិងកំពុងជំរុញការសន្ទនា និងដំណោះស្រាយដោយសន្តិវិធីលើជម្លោះអ៊ុយក្រែនខណៈទីក្រុងអង់ការ៉ា សង្ឃឹមថា ទីក្រុងកៀវនិងមូស្គូ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងពេលឆាប់ៗនេះ។

ពាក់ព័ន្ធបញ្ហានេះដែរ កាលពីខែមុន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន សង្កត់ធ្ងន់ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចអស់ហើយ ដើម្បីបើកការចរចាសន្តិភាពជាមួយអ៊ុយក្រែនភ្លាមៗ ប្រសិនបើក្រុងកៀវដកទ័ពចេញពីតំបន់ Donbass និងអតីតតំបន់ពីរផ្សេងទៀតរបស់ខ្លួន ក៏ដូចជាការប្តេជ្ញាចិត្តក្នុងស្ថានភាពអព្យាក្រឹតផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងកៀវ និង​អ្នក​គាំទ្រ​លោក​ខាង​លិច​ បាន​ច្រានចោល​សំណើ​នេះដោយមិនអើពើនិងខ្វល់ខ្វាយឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម