ព័ត៌មានអន្ដរជាតិ
បើឡើងកាន់តំណែង លោកស្រី Le Pen នឹងធ្វើរឿង២យ៉ាង, អ៊ុយក្រែនច្បាស់មិនសប្បាយចិត្ត
ក្នុងបទសម្ភាសជាមួយ CNN មុនការបោះឆ្នោតជុំទីពីរ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យទី៧ខែកក្កដាឆ្នាំ២០២៤នេះ មេដឹកនាំគណបក្សស្តាំនិយម National Rally (RN) គឺលោកស្រី Marine Le Pen បានប្រកាសរឿង២យ៉ាង គឺ១ រារាំងការដាក់ពង្រាយទ័ពទៅកាន់ប្រទេសអ៊ុយក្រែន និងទី២ ហាមឃាត់ទីក្រុងកៀវ មិនឲ្យប្រើប្រាស់អាវុធផ្គត់ផ្គង់ដោយបារាំង យកទៅវាយប្រហារទឹកដីរុស្ស៊ី ប្រសិនបើខ្លួនទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសភា និងធានាបានតំណែងនាយករដ្ឋមន្ត្រីបារាំង។

ច្បាស់ណាស់ វិធានការទាំង២យ៉ាងរបស់លោកស្រី Le Pen នេះ មិនមែនជាបច្ច័យល្អឡើយសម្រាប់អ៊ុយក្រែន ពោលគឺខុសពីការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី Emmanuel Macron។
លោកស្រីលើកឡើងថា នាយករដ្ឋមន្ត្រីមានសិទ្ធសម្រេចលើការដាក់ពង្រាយកងទ័ពទៅអ៊ុយក្រែន ហើយជំហររបស់លោក Macron ពិតជាមិនមានបញ្ហាអ្វីឡើយ ក្នុងករណីបែបនេះ។ ប្រសិនបើលោក Emmanuel Macron ចង់បញ្ជូនទាហានទៅអ៊ុយក្រែនមែន ហើយនាយករដ្ឋមន្ត្រីចេញមុខប្រឆាំងនោះ ច្បាស់ណាស់! គ្មានកងទ័ពណាម្នាក់ ត្រូវបញ្ជូនទៅឡើយ។ នាយករដ្ឋមន្ត្រី មានសិទ្ធសម្រេចចុងក្រោយ។
មិនត្រឹមប៉ុណ្ណឹង លោកស្រី Le Pen ថែមអះអាងថា គណបក្សកាន់អំណាច ក៏នឹងរារាំងទីក្រុងកៀវ ពីការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយបារាំង យកទៅវាយប្រហារចូលដីរុស្ស៊ីផងដែរ ដោយលើកហេតុផលថា ការអនុញ្ញាតឲ្យធ្វើដូច្នេះ ដូចឲ្យទីក្រុងប៉ារីស ចូលរួមក្នុងជម្លោះអ៊ីចឹង។

ជំហររបស់គណបក្ស RN គឺខុសស្រឡះពីមេដឹកនាំលោកខាងលិចមួយចំនួន ដែលបើកភ្លើងខៀវឲ្យអ៊ុយក្រែនយកអាវុធរបស់ពួកគេ ទៅបាញ់រុស្ស៊ីបាន។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូព្រមានលោកខាងលិចម្តងហើយម្តងទៀត ប្រឆាំងនឹងការផ្គត់ផ្គង់សព្វាវុធទំនើបៗ ដល់ទីក្រុងកៀវ ដោយបញ្ជាក់ថា រុស្ស៊ីនឹងសងសឹក។
សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតដែលលោក Macron អំពាវនាវឲ្យរៀបចំជាបន្ទាន់,គណបក្ស RN ធ្វើបានល្អណាស់ ដោយឈរនៅទីកំពូល ជាមួយសំឡេងគាំទ្រ៣៣% ខណៈប្លុក Ensemble កណ្តាលនិយមរបស់លោក Macron មិនទទួលបានលទ្ធផលល្អឡើយ ពោលគឺត្រឹមបានលេខ៣ប៉ុណ្ណោះ ជាមួយសំឡេងគាំទ្រ២០%។
នៅជុំទីពីរ គណបក្ស RN ត្រូវបានគេព្យាករថា នឹងឈ្នះអាសនៈរហូតដល់២៨០ឯណោះ ក្នុងអាសនៈរដ្ឋសភាដែលមាន៥៧៧៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


