ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្តេជ្ញាមិនចូលរួមកិច្ចពិភាក្សាសន្តិភាពអ៊ុយក្រែន លើកក្រោយ ដាច់ខាត
បន្ទាប់ពីអ៊ុយក្រែនបង្ហាញកូនចិត្តចង់ឲ្យរុស្ស៊ី មានវត្តមានក្នុងកិច្ចប្រជុំកំពូលសន្តិភាពលើកក្រោយ, ពេលនេះអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Galuzin បានប្រកាសក្តែងៗថា ទីក្រុងមូស្គូ មិនទទួលយកឱសានវាទណាមួយទេ ហើយក៏នឹងមិនចូលរួមក្នុងព្រឹត្តិការណ៍បែបនេះដែរ។

លោកបានថ្លែងប្រាប់សារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ទី១១ខែកក្កដាឆ្នាំ២០២៤ថា “យើងដឹងច្បាស់ពីចេតនារបស់ទីក្រុងកៀវ និងបងធំលោកខាងលិច ដែលប្រឹងលាងខ្លួនពីភាពអាម៉ាស់នៃកិច្ចប្រជុំកំពូលសន្តិភាពបរាជ័យ ក្នុងទីក្រុង Burgenstock នៃប្រទេសស្វីស កាលពីពាក់កណ្តាលខែមិថុនា ហើយកំពុងព្យាយាមរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នានេះ។ ពួកគេថែម គិតចង់អញ្ជើញរុស្ស៊ីទៀតផង ទាំងដែលទីតាំងជាក់លាក់មិនទាន់ត្រូវបានកំណត់។ ទោះបីជាយ៉ាងណាក៏ដោយ ភូមិសាស្ត្រមិនមានសារៈសំខាន់ជាមូលដ្ឋានទេ អ្វីដែលសំខាន់ជាងនេះគឺខ្លឹមសារ”។
លោកបន្តថា ប្រទេសរុស្ស៊ី ដឹងច្បាស់អំពីរូបមន្តរបស់លោកហ្សេលេនស្គី ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ប៉ុន្តែយើងមិនទទួលយកឱសានវាទណាមួយឡើយ ហើយក៏នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលបន្ទាប់ដែរ។

សូមបញ្ជាក់ជាថ្មី ក្នុងសន្និសីទសន្តិភាពអ៊ុយក្រែន ដែលស្វីសធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៥-១៦ខែមិថុនាឆ្នាំ២០២៤, មានប្រទេសចំនួន១២ បានបដិសេធចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ចុងក្រោយ ខណៈ៧៩ប្រទេស ឯកភាព ដែលនេះបង្ហាញពីបរាជ័យនៃជំនួបកំពូលនោះ។
យ៉ាងណាក្តី មិនមានការបញ្ចេញឈ្មោះទេ ថាតើប្រទេសណាខ្លះដែលមិនព្រមចុះហត្ថលេខានិងហេតុផលអ្វីទើបបដិសេធសេចក្តីថ្លែងការណ៍ចុងក្រោយបែបនេះ ប៉ុន្តែបើយោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud មានបន្ទូលថា បើសិនជាចង់បានដំណើរការពេញលេញឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាពក្នុងជម្លោះអ៊ុយក្រែនមែននោះ គឺត្រូវតែមានការចូលរួមពីសំណាក់ភាគីរុស្ស៊ីកុំបីខាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Blinken៖ F-16 នឹងហោះលើមេឃអ៊ុយក្រែន នៅរដូវក្តៅនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


