ព័ត៌មានអន្ដរជាតិ
ណាតូ ចេញសេចក្តីថ្លែងការណ៍សំខាន់៩ចំណុច នៅថ្ងៃបិទកិច្ចប្រជុំកំពូល
សហរដ្ឋអាមេរិក បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលណាតូឆ្នាំ២០២៤ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ដល់ ១១ខែកក្កដានៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ហើយនេះគឺជាការប្រារព្ធខួបលើកទី ៧៥ជាប្រវត្តិសាស្ត្រ នៃសម្ព័ន្ធភាពយោធាដែលដឹកនាំដោយ សហរដ្ឋអាមេរិក។

កិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោន មានការចូលរួមពីសំណាក់សមាជិកណាតូទាំង៣២ប្រទេស ដើម្បីបង្ហាញពីភាពរឹងមាំ និងការរួបរួមនៃសម្ព័ន្ធអន្តរអាត្លង់ទិកមួយនេះ ហើយនៅចុងបញ្ចប់ ពួកគេបានចេញសេចក្តីថ្លែងការណ៍សំខាន់ៗ ចំនួន៩ចំណុចមានដូចខាងក្រោម៖
១. ប្រទេសជាង២០ ព្រមទាំងសហភាពអឺរ៉ុប (EU) ផងដែរ បានចុះហត្ថលេខាលើឯកសារមួយដើម្បីបង្កើនជំនួយយោធាដល់អ៊ុយក្រែន។
២. ប្រទេសណាតូទាំងអស់ បានសន្យាផ្តល់ជំនួយដល់អ៊ុយក្រែនទឹកប្រាក់ ៤០ពាន់លានអឺរ៉ូ ប៉ុន្តែសម្រាប់តែឆ្នាំ២០២៥ប៉ុណ្ណោះ ខណៈព័ត៌មានលម្អិតបន្ថែម នឹងត្រូវពិភាក្សានៅពេលក្រោយ។
៣. ណាតូនឹងអាប់ដែតព័ត៌មាន អំពីការអភិវឌ្ឍនិងការអនុវត្តប្រព័ន្ធការពារដែនអាកាស របស់អ៊ុយក្រែន ដើម្បីឲ្យមានភាពស៊ីសង្វាក់គ្នាយ៉ាងពេញលេញជាមួយប្លុកនេះ។
៤. ណាតូនឹងតែងតាំងអ្នកតំណាងជាន់ខ្ពស់មួយរូប ប្រចាំនៅទីក្រុងកៀវ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាមួយអាជ្ញាធរមូលដ្ឋាន។
៥. បណ្តាប្រទេសណាតូ នឹងបន្តអញ្ជើញអ៊ុយក្រែន ឲ្យចូលរួមក្នុងប្លុក ហើយនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ទាំងដែលខ្លួនបន្តកំណែទម្រង់នៅក្នុងប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះរឿងនេះ អ៊ុយក្រែន ក៏ត្រូវតែបំពេញតាមលក្ខខណ្ឌឲ្យបានពេញលេញដែរ។
៦. មជ្ឈមណ្ឌលបណ្តុះបណ្តាលណាតូថ្មីសម្រាប់អ៊ុយក្រែន ដែលមានទីតាំងនៅប្រទេសប៉ូឡូញ នឹងត្រូវបានរៀបចំសម្រាប់ការសិក្សាអំពីជម្លោះ។
៧. ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសអំពីការគាំទ្ររបស់គាត់ចំពោះអ៊ុយក្រែនជារៀងរហូត។
៨. ប្រធានាធិបតីតួកគី Recep Tayyip Erdogan យល់ឃើញថា វាជារឿងដែលមិនអាចទទួលយកបានទាល់តែសោះ ដែលណាតូគួ នឹងក្លាយជាភាគីនៃជម្លោះអ៊ុយក្រែន។
៩. អធិការបតីអាល្លឺម៉ង់លោក Olaf Scholz សន្យាថា នឹងពិចារណាផ្តល់គ្រាប់ សម្រាប់យន្តហោះចម្បាំង F-16 របស់អ៊ុយក្រែន ប្រសិនបើត្រូវបានស្នើសុំ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលណាតូឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅវេទិកាពិភពលោកក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែមិថុនា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក បៃដិន ខ្មាសគេលើឆាក ដោយច្រឡំហៅលោក ហ្សេលេនស្គី ថា “ពូទីន”
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


