ព័ត៌មានអន្ដរជាតិ
ព្យុះ Gaemi បង្ខំឲ្យចិន ជម្លៀសមនុស្សជាង ២៤ម៉ឺននាក់ ក្រោយបង្កទុក្ខវេទនានៅហ្វីលីពីន និងតៃវ៉ាន់
តាមការចុះផ្សាយរបស់ Xinhua កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤, ប្រទេសចិន បានចេញការព្រមានគ្រោះមហន្តរាយកម្រិតខ្ពស់ ខណៈព្យុះទីហ្វុង Gaemi ចាប់ផ្តើមវាយប្រហារដីគោក ដោយបង្កឲ្យមានបំណាក់ដីដ៏កាចសាហាវ។

នៅខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិន, មនុស្សជាង ២៤ម៉ឺននាក់ ក៏ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពរួចហើយដែរ ខណៈអាជ្ញាធរបានផ្អាកសេវារថភ្លើង និងបិទសាលារៀនជាច្រើន។
មុនពេលវាយប្រហារប្រទេសចិន ព្យុះ Gaemi បានបង្កទុក្ខវេទនានៅប្រទេសហ្វីលីពីននិងកោះតៃវ៉ាន់រួចទៅហើយ ដោយបង្កើតឲ្យមានទឹកជំនន់និងបំណាក់ដី សម្លាប់មនុស្សចំនួន២១នាក់។

នៅហ្វីលីពីន ក្រុមមន្ត្រីនិយាយថា ខ្លួនខិតខំធ្វើប្រតិបត្តិការគ្មានសម្រាក ដើម្បីទប់ស្កាត់ការលេចធ្លាយប្រេង បន្ទាប់ពីកប៉ាល់ដឹកប្រេង ១,៥លានលីត្រមួយគ្រឿង បានក្រឡាប់លិចក្នុងសមុទ្ររបស់ខ្លួន។
រដ្ឋលេខាធិការដឹកជញ្ជូនហ្វីលីពីន លោក Jaime Bautista បានឲ្យដឹងថា សមាជិកនាវិកម្នាក់នៅលើកប៉ាល់ដឹកប្រេង MT Terra Nova ត្រូវគេរាយការណ៍ថា បាត់ខ្លួន ខណៈនាវិកចំនួន១៦នាក់ផ្សេងទៀតអាចជួយសង្គ្រោះបានទាន់ពេលវេលា។

ដោយសារតែហេតុនេះហើយ ទើបទីភ្នាក់ងារឧតុនិយមចិន បានចេញការព្រមាន ឲ្យកប៉ាល់ទាំងអស់វិលចូលផែឲ្យបានលឿន ហើយផ្អាកសកម្មភាពខាងក្រៅដែលមិនចាំបាច់ និងប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់។
សូមបញ្ជាក់ថា ឥទ្ធិពលដ៏ខ្លាំងរបស់ព្យុះ Gaemi បានធ្វើឲ្យគេនឹកឃើញដល់ព្យុះទីហ្វុង Doksuri កាលពីឆ្នាំមុន ដែលបង្កឲ្យមានទឹកជំនន់ជាប្រវត្តិសាស្ត្រនិងសម្លាប់មនុស្សយ៉ាងច្រើននៅភាគខាងជើងទីក្រុងប៉េកាំង ព្រមទាំងបណ្តាលឲ្យខាតបង់សេដ្ឋកិច្ចទូទាំងប្រទេស ក្នុងទំហំទឹប្រាក់ជិត៣០ពាន់លានដុល្លារអាមេរិក ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កប៉ាល់ដឹកប្រេងក្រឡាប់នៅហ្វីលីពីនបណ្តាលឲ្យកំពប់ប្រេង១៥០០តោនចូលសមុទ្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


