ព័ត៌មានអន្ដរជាតិ
ចិន បង្ហាញដ្រូនយោធាខ្នាតតូចដ៏ទំនើបមានសមត្ថភាពមិនធម្មតា ដើម្បីប្រកួតប្រជែងជាមួយអាមេរិក
ក្រុមហ៊ុនចិនមួយ បានបង្ហាញនូវដ្រូនយោធាខ្នាតតូចថ្មីមួយប្រភេទ ដែលអាចប្រកួតប្រជែងជាមួយ Black Hornet Nano របស់សហរដ្ឋអាមេរិកបាន។
ដ្រូនស៊ើបការណ៍ដ៏តូចនេះមានឈ្មោះ Fengniao ឬ Hummingbird ដែលមានប្រវែងត្រឹមតែ១៧សង់ទីម៉ែត្រ និងទម្ងន់៣៥ក្រាមប៉ុណ្ណោះ។

ក្រុមហ៊ុនផលិត Huaqing Innovation ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បាននិយាយថា ដ្រូនដ៏ទំនើបនេះអាចបញ្ជូនរូបភាពក្នុងកម្រិតខ្ពស់ ឬវីដេអូពិតៗក្នុងរយៈចម្ងាយជាង២គីឡូម៉ែត្រ។
ដ្រូននេះត្រូវបានដាក់បង្ហាញនៅឯពិព័រណ៍និងសន្និសីទ ការពារអន្តរជាតិ អាប៊ូដាប៊ី កាលពីសប្តាហ៍មុន។
Fengniao មានបន្សំកាមេរ៉ាស្រដៀងគ្នា ដែលអនុញ្ញាតឲ្យថតរូបបែប Panoramic នៅរយៈកម្ពស់ខ្ពស់ និងកាមេរ៉ាកម្តៅសម្រាប់ថតពេលយប់។

លក្ខណៈពិសេសផ្សេងទៀតរបស់ Fengniao រួមមាន ឧបករណ៍ចាប់សញ្ញាឡាស៊ែរនៅជ្រុងទាំងបួន ដើម្បីជួយឲ្យវារកឃើញនិងចៀសវាងឧបសគ្គ។ វាក៏ស្គាល់បណ្តាញទិន្នន័យផងដែរ ដែលនេះមានន័យថា វាអាចត្រូវបានប្រើជាផ្នែកមួយនៃហ្វូងយន្តហោះគ្មានមនុស្សបើករហូតដល់១៦គ្រឿងសម្រាប់បេសកកម្មមួយ។
ប្រព័ន្ធបញ្ជាយុទ្ធសាស្ត្រចុងក្រោយបំផុត អាចត្រូវបានប្រើដើម្បីគ្រប់គ្រងដ្រូនពីលើដីតាមរយៈកម្មវិធីស្មាតហ្វូន។
ក្រុមហ៊ុននិយាយថា ដ្រូនខ្នាតតូចនេះអាចត្រូវបានប្រើនៅក្នុងបេសកកម្មនានាដូចជា ចារកម្មសន្តិសុខសាធារណៈនិងការល្បាត និងសម្រាប់ការត្រួតពិនិត្យកន្លែងដែលមានគ្រោះថ្នាក់ដូចជាឃ្លាំងគីមីនិងបំពង់បង្ហូរប្រេងជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើកងទ័ពរំដោះប្រជាជនចិន (PLA) បានកុម្ម៉ង់ទិញដ្រូន Fengniao ដែរឬក៏អត់ប៉ុន្តែ PLA បានប្រើយានគ្មានមនុស្សបើកជាច្រើនសម្រាប់គោលបំណងនានារួមមានការឃ្លាំមើល ចារកម្មនិងជួយក្រុមបាញ់កាំភ្លើងធំ។
ប្រទេសចិនគឺជាអ្នកនាំចេញដ្រូនយោធាដ៏ធំមួយ ហើយក្រុមហ៊ុន Huaqing Innovation និយាយថា Fengniao បានទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាប្រទេសនៅមជ្ឈិមបូព៌ាក្នុងអំឡុងការតាំងពិព័រណ៍អាប៊ូដាប៊ី។
មជ្ឈិមបូព៌ាគឺជាទីផ្សារសំខាន់សម្រាប់យានយោធាគ្មានមនុស្សបើកដែលផលិតដោយចិន។ ដ្រូនចារកម្មនិងវាយប្រហារខ្នាតធំ ដូចជាស៊េរី Caihong និង Wing Loong ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងតំបន់នេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ អាមេរិកបង្ហាញយន្តហោះដ្រូនធ្ងន់បំផុតលើលោក បំពាក់ដោយផ្កាយរណបតូចៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


