ព័ត៌មានអន្ដរជាតិ
ក្រោយប្រទះឃើញជំងឺប៉េស្តពពែ អាជ្ញាធរក្រិករឹតបន្តឹងនៅទូទាំង
អាជ្ញាធរប្រទេសក្រិក ស្ថិតនៅតំបន់អឺរ៉ុបកាលពីថ្ងៃចន្ទ បានបញ្ជាឱ្យមានការរឹតបន្តឹងលើការសម្លាប់សត្វពពែនិងចៀមនៅទូទាំងប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃមេរោគដ៏កាចសាហាវដែលអាចជាផលប៉ះពាល់ថ្មីដល់ឧស្សាហកម្មបសុសត្វក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៣០ខែ កក្កដា។

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទក្រិកបានប្រកាសហាមឃាត់ការសម្លាប់សត្វពពែ និងចៀមសម្រាប់ឧស្សាហកម្ម ក៏ដូចជាការផ្លាស់ទីបន្តពូជរបស់ពួកវា ខណៈការផ្សព្វផ្សាយវិធានការបានចូលជាធរមានរូចទៅហើយនៅក្នុងផ្នែកខ្លះនៃភាគកណ្តាលប្រទេសក្រិកដែលជាកន្លែងផ្ទុះឡើងនៃជំងឺនេះត្រូវបានរាយការណ៍ជាលើកដំបូង។
រហូតមកដល់ពេលនេះមានសត្វពពែប្រហែល ៧០០០ក្បាលដែលបានឆ្លងជំងឺត្រូវបានសម្លាប់ចោលដើម្បីទប់ស្កាត់ការឆ្លងនៅក្នុងតំបន់ប្រជុំជន Thessaly ដែលរងគ្រោះខ្លាំងបំផុតជាមួយនឹងសត្វចំនួន១២០០ទៀត នឹងត្រូវសម្លាប់បន្ថែមនៅដើមសប្តាហ៍នេះ។ តំបន់ Thessaly ក៏ធ្លាប់រងការវាយប្រហារដោយព្យុះដ៏ខ្លាំងក្លាមួយកាលពីខែកញ្ញាឆ្នាំមុនដែលបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការចិញ្ចឹមសត្វ។

គួរបញ្ជាក់ថាប៉េស្តពពែមានមេរោគ PPR គឺជាជំងឺឆ្លងខ្លាំងដែលប៉ះពាល់ដល់សត្វពពែនិងចៀមដែលបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរនិងស្លាប់។ ទោះបីជាយ៉ាងណាវាមិនមានផលប៉ះពាល់ដល់សុខភាពមនុស្សឡើយ។
ទន្ទឹមនោះអង្គការសុខភាពសត្វពិភពលោកដែលជាស្ថាប័នអន្តររដ្ឋាភិបាលដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ពិពណ៌នាអំពីពីមេរោគ PPR ថា វាបណ្ដាលឱ្យមានជំងឺធ្ងន់ធ្ងរនិងអត្រាមរណភាពខ្ពស់ចំពោះសត្វ។ ជាមួយគ្នានេះ វានឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចជាខ្លាំងនៅក្នុងផ្នែកខ្លះនៃទ្វីបអាហ្រ្វិក មជ្ឈិមបូព៌ា និងអាស៊ី ដែលពពែ និងចៀមជាប្រភពអាហារដ៏សំខាន់៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


