ព័ត៌មានអន្ដរជាតិ
ម៉ាឌូរ៉ូកោះហៅនិងបណ្តេញទូត៧ប្រទេសក្នុងអាមេរិកឡាទីន
លោក នីកូឡាស់ ម៉ាឌូរ៉ (Nicolas Maduro) ដែលត្រូវបានប្រកាសថាជាប់ឆ្នោតជាថ្មីក្នុងព្រឹត្តិការណ៍បោះឆ្នោតដ៏សែនចម្រូងចម្រាស់ បានកោះហៅទូតខ្លួន និងបណ្តេញទូតនៃប្រទេសស្ទើរទាំងអស់នៅអាមេរិកឡាទីន ដោយសារតែការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាស់ និង ចោទប្រទេសទាំងនោះថា ជ្រៀតជ្រែកកិច្ចការប្រទេសខ្លួន។

រហូតមកដល់ពេលនេះ ប្រទេសវ៉េណេស៊ុយអេឡា កោះហៅអ្នកការទូតរបស់ខ្លួនមកពីប្រទេសយ៉ាងហោច៧ក្នុងតំបន់អាមេរិកឡាទីន ដោយសារតែប្រទេសទាំងនោះបានបដិសេធមិនទទួលស្គាល់ការបោះឆ្នោតដែលប្រកាសថា លោកជាប់ឆ្នោតជាថ្មី។
ប្រមុខការទូតរបស់ប្រទេសវ៉េណេស៊ុយអេឡា ប្រចាំប្រទេសអាហ្សង់ទីន សាធារណរដ្ឋដូមីនីក កូស្តារីកា ប៉ាណាម៉ា ប៉េរូ អ៊ុយរូហ្គាយ និងឈីលី ត្រូវបានរដ្ឋាភិបាលរបស់ លោក នីកូឡាស់ ម៉ាឌូរ៉ូ បានកោះហៅចូលមកកាន់ប្រទេសវិញ ដែលជាការតវ៉ាការទូតមួយ។
ក្រសួងការបរទេសវ៉េណេស៊ុយអេឡា បានថ្កោលទោសសេចក្តីថ្លែងការណ៍របស់ប្រទេសទាំងនោះអំពីការបោះឆ្នោតប្រធានាធិបតីវេណេស៊ុយអេឡាថា ជាការជ្រៀតជ្រែកក្នុងកិច្ចការក្នុងស្រុករបស់ប្រទេស។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសដែលត្រូវបានផ្សព្វផ្សាយ បានបន្ថែមថា៖«រដ្ឋាភិបាលវ៉េណេស៊ុយអេឡារក្សាសិទ្ធិក្នុងការចាត់វិធានការនយោបាយ និងផ្លូវច្បាប់ ដើម្បីធានាការការពារសិទ្ធិសម្រេចដោយខ្លួនឯង។ រដ្ឋាភិបាលវ៉េណេស៊ុយអេឡានឹងទប់ទល់នឹងសកម្មភាពណាមួយដែលគំរាមកំហែងដល់សន្តិសហវិជ្ជមាន(Peaceful co-existence)»។
វ៉េណេស៊ុយអេឡាបានរៀបចំការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួននៅថ្ងៃទី២៨ខែកក្កដា ដែលប្រទេសជាច្រើនក្នុងតំបន់នោះចាត់ទុកថា គ្មានតម្លាភាព និងភាពត្រឹមត្រូវ។
ទីភ្នាក់ងារព៍តមានរុស្ស៊ី TASS បានផ្សាយថា យោងតាមក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតដោយមាន ៨០% នៃសន្លឹកឆ្នោតត្រូវបានរាប់ ប្រមុខរដ្ឋដែលកំពុងកាន់អំណាច Maduro ទទួលបាន ៥១,២% នៃសន្លឹកឆ្នោត។ គូប្រជែងដ៏សំខាន់របស់គាត់គឺលោក Edmundo Gonzalez ដែលតំណាងឱ្យគណបក្សស្តាំនិយមជ្រុល ទទួលបាន ៤៤,២%។

ទន្ទឹមគ្នានឹងការប្រកាសលទ្ធផលនេះ ក៏មានបាតុកម្មតវ៉ានៅក្នុងប្រទេសអំពីការមិនទទួលយកលទ្ធផលបោះឆ្នោតដែលមានការលាក់បាំងនេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


