ព័ត៌មានអន្ដរជាតិ
អាជ្ញាធរសិង្ហបុរីស៊ើបលើករណីរលាកក្រពះនៃបុគ្គលិក៦០នាក់ នៅក្រុមហ៊ុនមេ Tiktok
បុគ្គលិកByteDance ដែលជាមេ TikTok ៦០នាក់ធ្លាក់ខ្លួនឈឺជំងឺរលាកក្រពះនៅសិង្ហបុរី ខណៈទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA) និងក្រសួងសុខាភិបាល (MOH) កំពុងស៊ើបអង្គេតរកមូលហេតុ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣១ខែកក្កដានេះ។

ទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA) និងក្រសួងសុខាភិបាល (MOH) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីយប់ថ្ងៃអង្គារថា មនុស្សចំនួន ៦០នាក់បានកើតរោគសញ្ញានៃជំងឺរលាកក្រពះ ហើយ៥៧នាក់ក្នុងចំណោមពួកកំពុងព្យាបាលនៅមន្ទីរពេទ្យ។
នៅថ្ងៃកើតហេតុកងកម្លាំងការពារជនស៊ីវិលសិង្ហបុរី (SCDF) បានឲ្យដឹងថា ការិយាល័យរបស់ខ្លួនបានទទួលការហៅទូរសព្ទបន្ទាន់សុំជំនួយផ្នែកវេជ្ជសាស្រ្តជាច្រើន ខណៈមានរថយន្តសង្គ្រោះសរុបចំនួន ១៧គ្រឿងត្រូវបានដាក់ពង្រាយ។

ក្រុមហ៊ុន ByteDance បានសហការជាមួយអ្នកលក់ខាងក្រៅដែលមានអាជ្ញាប័ណ្ណ ដើម្បីផ្តល់ម្ហូបអាហារសម្រាប់ការិយាល័យរបស់ខ្លួន ហើយអាហារទាំងនោះមិនត្រូវបានរៀបចំ ឬចម្អិននៅការិយាល័យរបស់ខ្លួនក្នុងប្រទេសសិង្ហបុរីទេ។
ជាមួយគ្នានេះនៅក្នុងការប្រកាសរបស់ក្រុមហ៊ុន ByteDance បានឲ្យដឹងថា បុគ្គលិកនៅការិយាល័យ One Raffles Quay របស់ខ្លួនបានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានទៅបរិភោគអាហារនៅអាហារដ្ឋាននៅជាន់ទី២៦។ ByteDance ក៏កំពុងយកចិត្តទុកដាក់ចំពោះឧប្បត្តិហេតុនេះ ហើយកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកផ្តល់ម្ហូបអាហារ ដើម្បីកំណត់ពីមូលហេតុឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈផ្នែកអាហារប៊ូហ្វេនៅអាហារដ្ឋាននឹងត្រូវបិទរហូតដល់ការស៊ើបអង្កេតត្រូវបានបញ្ចប់។

យោងតាមបុគ្គលិក ByteDance បានឲ្យដឹងថានៅល្ងាចថ្ងៃអង្គារពួកគេបានញាំអាហារនៅអាហារដ្ឋានជាន់ទី ២៦ ដែលដំណើរការពីម៉ោង ១២ រសៀលដល់ម៉ោង ២ រសៀលបម្រើអាហារបែបចិននិងពេញនិយមយ៉ាងខ្លាំងក្នុងចំណោមបុគ្គលិក។បន្ទាប់ពីញាំ អាហារថ្ងៃត្រង់បានប្រហែលមួយម៉ោង បុគ្គលិកភាគច្រើនបានក្អួត និងរាគ។ បង្គន់បានមានមនុស្សពេញអស់ មានអ្នកខ្លះដេកនៅលើឥដ្ឋ ខណៈការិយាល័យទាំងមូលមានភាពវឹកវរនិងមានក្លិនដូចកម្អួត ។
យ៉ាងណាមិញ ByteDance ថា «ក្រុមហ៊ុនបានយកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាពរបស់បុគ្គលិកយ៉ាងខ្លាំង ហើយបានចាត់វិធានការភ្លាមៗដើម្បីគាំទ្របុគ្គលិកដែលរងផលប៉ះពាល់ទាំងអស់ រួមទាំងការធ្វើការជាមួយសេវាកម្មសង្គ្រោះបន្ទាន់ដើម្បីផ្តល់ការថែទាំ»។
សូមជម្រាបថានេះជាករណីទីពីរហើយនៃការពុលអាហារក្នុងរយៈពេលមួយសប្តាហ៍នេះ ដោយកាលពីថ្ងៃទី ២៦ ខែកក្កដាក៏មានបុគ្គលិកជាង ១៦០ នៅសាលា SCDF បានធ្លាក់ខ្លួនឈឺនិងមានរោគសញ្ញាដូចគ្នានេះដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


