ព័ត៌មានអន្ដរជាតិ
គ្រោះទឹកជំនន់នៅប៉ាគីស្ថាន ប្រល័យជីវិតមនុស្ស៣០នាក់
គ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ជាប់ៗគ្នាមិនឈប់នៅក្នុងប្រទេសប៉ាគីស្ថាន បានបណ្ដាលឲ្យមានការខូចខាតជាច្រើន និងប្រល័យជីវិតមនុស្សយ៉ាងហោចណាស់ចំនួន ៣០នាក់នៅក្នុងសប្ដាហ៍នេះ។ នេះបើយោងតាមការប្រកាសរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន នៅថ្ងៃទី២ខែសីហាឆ្នាំ២០២៤។

ទីក្រុង Lahore ដែលជាទីក្រុងធំបំផុតលំដាប់ទី២នៅប៉ាគីស្ថាន បានទទួលរងគ្រោះទឹកជំនន់ខ្លាំងជាងគេមិនធ្លាប់មានក្នុងរយៈពេលច្រើនជាង៤ទសវត្សរ៍កន្លងទៅ។ ភ្លៀងបានបន្តធ្លាក់និងបក់បោកខ្លាំងនៅភាគខាងជើងប្រទេស បង្កឲ្យមានទឹកជំនន់ អគារដួលរលំ និងហានិភ័យនៃការឆ្លក់អគ្គិសនីស្លាប់។ អាជ្ញាធរប៉ាគីស្ថាន បានព្រមានថា ជំនន់ទឹកភ្លៀងភ្លាមៗអាចកើតមាននៅក្នុងសប្ដាហ៍នេះបន្តទៀតនៅភាគខាងត្បូងប្រទេស បន្ទាប់ពីបានសម្លាប់មនុស្សចំនួន៦នាក់រួចមកហើយនៅទីនោះ។ ចំណែកនៅក្នុងខេត្ត Khyber Pakhtunkhwa ដែលនៅភាគពាយ័ព្យ ក្នុងរយៈពេល៣ថ្ងៃចុងក្រោយ មានករណីស្លាប់ចំនួន២៤នាក់ ក្នុងនោះមានកុមារចំនួន១២នាក់។
ការមកដល់នៃរដូវធ្លាក់ខ្យល់មូសុង បានបង្កើតឲ្យមានទឹកជំនន់ និងបំណាក់ដីជាច្រើននៅក្នុងតំបន់អាស៊ីខាងត្បូងកាលពីសប្ដាហ៍មុន ហើយក្នុងនោះនៅឥណ្ឌាដែលជាប្រទេសក្បែរខាងប៉ាគីស្ថាន មានមនុស្សស្លាប់យ៉ាងហោចណាស់ចំនួន ១៩៥នាក់ និងបាត់ខ្លួនជិត២០០នាក់។
អង្គការធំៗជាច្រើននៅលើពិភពលោក រួមមានទាំងអង្គការសហប្រជាជាតិផងដែរនោះ បានចាត់ទុកប៉ាគីស្ថានក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតនឹងបម្រែបម្រួលអាកាសធាតុ ដោយនៅក្នុងឆ្នាំ២០២២ គ្រោះទឹកជំនន់បានឆក់យកជីវិតមនុស្សអស់ជាង ១៧០០នាក់ និងមានការជម្លៀសប្រជាជនរាប់លាននាក់ឯណោះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


