ព័ត៌មានអន្ដរជាតិ
លោក ត្រាំ យល់ព្រមជជែកដេញដោលជាមួយលោកស្រី ហារីស នៅដើមខែក្រោយ
បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានយល់ព្រមជាមួយសារព័ត៌មាន Fox News ដើម្បីជជែកដេញដោលតតាំងនឹងអនុប្រធានាធិបតីដែលមកពីគណបក្សប្រជាធិបតេយ្យលោកស្រី កាម៉ាឡា ហារីស នៅថ្ងៃទី៤ខែកញ្ញាខាងមុខ។

លោក ត្រាំ បានបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social ថា៖ «ខ្ញុំបានយល់ព្រមជាមួយ FoxNews ដើម្បីជជែកដេញដោលជាមួយ កាម៉ាឡា ហារីស នៅថ្ងៃពុធទី៤ខែកញ្ញា។ ការជជែកដេញដោលត្រូវបានគ្រោងទុកកាលមុនជាមួយ ចូ បៃដិន ដែលងងុយតែដេក នៅលើប៉ុស្ដិ៍ ABC ប៉ុន្តែត្រូវបានលុបចោលវិញ ព្រោះលោក បៃដិន លែងជាបេក្ខភាពចូលរួមទៀតហើយ»។ យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ទេថាតើលោកស្រី ហារីស បានយល់ព្រមលើការជជែកដេញដោលនោះដែរឬក៏អត់។
លោក ត្រាំ ក៏បានបញ្ជាក់ទៀតថា ការជជែកដេញដោលថ្មីនេះ នឹងធ្វើឡើងនៅរដ្ឋ Pennsylvania សម្របសម្រួលដោយពិធីករ Fox News ២រូបគឺលោក Bret Baier និងអ្នកនាង Martha MacCallum។
ការប្រជែងតំណែងប្រធានាធិបតីអាមេរិករបស់លោក ត្រាំ ត្រូវបានប្រែប្រួលខ្លាំង បន្ទាប់ពីលោក ចូ បៃដិន បានប្រកាសដកខ្លួនចេញពីការឈរឈ្មោះជាបេក្ខភាពគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី២១ខែកក្កដា ហើយបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះលោកស្រីអនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស។ ការដកខ្លួនរបស់លោក បៃដិន ធ្វើឡើងព្រោះតែកត្តាសុខភាព និងវ័យរបស់លោក ហើយជាពិសេសគឺសម្លេងគាំទ្រហាក់ថមថយខ្លាំងក្រោយជជែកដេញដោលចាញ់លោក ត្រាំ ដាច់តែម្ដងកាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅ។
សូមបញ្ជាក់ថា ការបោះឆ្នោតលើកទី៦០នៅសហរដ្ឋអាមេរិក នឹងប្រព្រឹត្តឡើងនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤ ហើយនេះក៏ជាការបោះឆ្នោតដែលគ្រប់គ្នាមិនថាតែនៅលើទឹកដីអាមេរិកនោះទេ បានផ្ដោតការយកចិត្តទុកដាក់ជាខ្លាំង ស្របពេលពិភពលោកកំពុងកើតមានជម្លោះភូមិសាស្ត្រយ៉ាងសកម្មនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


