ព័ត៌មានអន្ដរជាតិ
ជាង៩០នាក់ស្លាប់ក្នុង១ថ្ងៃក្នុងការតវ៉ាដ៏ហិង្សានៅទូទាំងប្រទេសបង់ក្លាដែស
ត្រឹមរយៈពេលមួយថ្ងៃ មនុស្សជាង៩០នាក់បានស្លាប់នៅក្នុងការតវ៉ាជាថ្មីនៅក្នុងប្រទេសបង់ក្លាដែស ខណៈដែលការតវ៉ាដ៏ចម្រូសចម្រាសនេះបានស្ងប់ស្ងាត់តែមួយភ្លែតប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី០៥ ខែសីហានេះ។

បាតុកម្មទ្រង់ទ្រាយធំដែលដឹកនាំដោយនិស្សិតសកលវិទ្យាល័យបានរីករាលដាលនៅទូទាំងប្រទេសកាលពីខែមុនលើប្រព័ន្ធកូតាបមុ្រងទុកការងាររបស់រដ្ឋាភិបាលសម្រាប់កូនរបស់មន្ត្រីចាស់ៗដែលធ្លាប់បានតស៊ូឯករាជ្យជាតិ។ មនុស្សជាង ២៨០នាក់ត្រូវបានរាយការណ៍បានស្លាប់នៅក្នុងការប៉ះទង្គិចជាមួយប៉ូលីស ខណៈការតវ៉ាបានស្ងប់ស្ងាត់មួយភ្លែត ប៉ុន្តែបានកើនឡើងម្តងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ក្នុងនោះអ្នកគាំទ្រគណបក្សប្រឆាំងបានចូលរួមជាមួយបាតុករដោយអ្នកខ្លះបានប្រែក្លាយការតវ៉ាជាអំពើហិង្សា ខណៈប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ ជាមួយគ្នានេះអ្នកគាំទ្រគណបក្សកាន់អំណាចក៏បានប៉ះទង្គិចជាមួយបាតុករដែរ។ ការតវ៉ាថ្មីនេះនិសិត្សកំពុងរិះគន់នាយករដ្ឋមន្ត្រី Sheikh Hasina ដោយនិយាយថា ប៉ូលីសបានប្រើកម្លាំងហួសហេតុ ដែលបណ្តាលឱ្យមានអ្នកស្លាប់ជាច្រើន និងថែមទាំងតវ៉ាទាមទារឱ្យនាយករដ្ឋមន្រ្តី Hasina លាលែងពីតំណែងផងដែរ។
យ៉ាងណានាយករដ្ឋមន្ត្រីនៅតែរក្សាជំហររបស់នាង ថែមទាំងបាននិយាយថាអ្នកដែលចូលរួមក្នុង «ការតវ៉ាដ៏បំផ្លិចបំផ្លាញ» មិនមែនជាសិស្សនិសិត្សទេតែជាភេរវករ ហើយរដ្ឋាភិបាលបានដាក់បម្រាមគោចរមិនកំណត់ថែមទៀត។

គួរបញ្ជាក់ថា ក្រុមអ្នកតវ៉ាកំពុងទាមទារឱ្យបញ្ចប់ប្រព័ន្ធកូតាការងារដែលបម្រុងទុកការងាររដ្ឋាភិបាលរហូតដល់៣០ភាគរយ សម្រាប់សាច់ញាតិរបស់អតីតយុទ្ធជនដែលបានប្រយុទ្ធក្នុងសង្គ្រាមឯករាជ្យរបស់ប្រទេសបង់ក្លាដែសក្នុងឆ្នាំ ១៩៧១ ដែលអ្នកតវ៉ាអះអាងថា ប្រព័ន្ធនេះគឺជាការរើសអើង និងផ្តល់ផលប្រយោជន៍ដល់អ្នកគាំទ្រនាយករដ្ឋមន្ត្រី Sheikh Hasina។ ក្នុងការតវ៉ាដ៏ចម្រូងចម្រាសនេះរដ្ឋាភិបាលប្រទេសនេះបានផ្ដាត់សេវាអ៊ីនធឺណែត ក្នុងរយៈពេលប្រមាណ១១ថ្ងៃដែលទើបតែបើកដំណើរការឡើងវិញកាលពីសប្ដាហ៍មុនប៉ុណ្ណោះ រួចហើយក៏បញ្ជាឱ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តផ្តាច់បណ្តាញទំនាក់ទំនងសង្គមថែមទៀត។
សូមរំលឹកថារដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី Hasina កាលពីមុនបានបញ្ឈប់ប្រព័ន្ធកូតាការងារ បន្ទាប់ពីការតវ៉ារបស់និស្សិតយ៉ាងច្រើននៅក្នុងឆ្នាំ២០១៨ ប៉ុន្តែកាលពីខែមុន តុលាការកំពូលរបស់ប្រទេសបង់ក្លាដែសបានចាត់ទុកជាមោឃៈនូវសេចក្តីសម្រេចនោះ ហើយបានកំណត់ប្រព័ន្ធកូតាការងារឡើងវិញ បន្ទាប់ពីសាច់ញាតិរបស់អតីតយុទ្ធជនឆ្នាំ ១៩៧១បានដាក់ញត្តិ។ សេចក្តីសម្រេចរបស់តុលាការកំពូលនោះបង្កឱ្យមានបាតុកម្មដ៏ចម្រូងចម្រាសចុងក្រោយបង្អស់នេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៨ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


