ព័ត៌មានអន្ដរជាតិ
Nevada អាចជារដ្ឋកំណត់ការចាញ់ឈ្នះរវាងលោក Trump និងលោក Biden
នេះជាលើកទី១ហើយក្នុងប្រវត្តិសាស្ត្របោះឆ្នោតប្រធានាធិបតីសម័យទំនើបរបស់អាមេរិក ដែលការរាប់បានអូសបន្លាយលើសមួយថ្ងៃ ដោយគិតមកទល់ថ្ងៃនេះ មានរយៈពេលជិត ២ថ្ងៃមកហើយ ចាប់តាំងពីអាមេរិកធ្វើការបោះឆ្នោតជាផ្លូវការ។

អ្វីកំពុងធ្វើឲ្យពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់នោះ គឺលទ្ធផលរាប់សន្លឹកឆ្នោតជាបឋមនៅអាមេរិក មកទល់នឹងពេលនេះ នៅមិនទាន់អាចកំណត់ដឹងចាញ់ឈ្នះរវាងបេក្ខភាពមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden និងបេក្ខភាពមកពីបក្សសាធារណរដ្ឋ លោក Donald Trump ប៉ុន្តែលទ្ធផលបង្ហាញថា លោក Biden គឺមានប្រៀបខ្លាំងក្នុងការឈានដល់ជ័យជម្នះក្លាយជាប្រធានធិបតីទី ៤៦ របស់មហាអំណាចមួយនេះ។
ជាមួយលទ្ធផលបោះត្នោតពេលនេះ នៅសល់តែរដ្ឋចំនួន ៥ ប៉ុណ្ណោះដែលមិនទាន់ប្រកាសលទ្ធផលផ្លូវការរបស់ខ្លួន ខណៈរដ្ឋ Nevada ត្រូវគេមើលឃើញ ជារដ្ឋដ៏សំខាន់កំណត់ការចាញ់ឈ្នះ ព្រោះ Nevada មានកៅអីសរុបចំនួន ៦ ខណៈលោក Biden នៅពេលនេះ ត្រូវការសំឡេងឆ្នោតតែ ៦កៅអីទៀតប៉ុណ្ណោះ ដើម្បីទទួលបាន ២៧០សំឡេង ហើយពេលនេះ Nevada ក៏ជាលោក Joe Biden ដែលកំពុងនាំមុខយ៉ាងប្រកៀកប្រកិត ដោយលើសសន្លឹកឆ្នោតប្រមាណជាង ៨ពាន់ប៉ុណ្ណោះ។

គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃព្រហស្បត្តិ៍នេះ (ម៉ោងនៅកម្ពុជា) រដ្ឋ Nevada គឺរាប់សន្លឹកបានសរុបប្រមាណ ៧៥% ហើយបើលទ្ធផលចុងក្រោយ នៅតែលោក Biden នាំមុខក្នុងរដ្ឋនេះ មានន័យថា លោក Donald Trump អស់ឱកាសបន្តជាប្រធានាធិបតីអាមេរិក តទៅទៀតហើយ បើទោះជាលោក Trump ឈ្នះក្នុងរដ្ឋសេសសល់ទាំង ៤ទៀត មានទាំង Alaska (៣សំឡេង) Pennsylvania (២០សំឡេង) North Carolina (១៥សំឡេង) និង Georgia (១៦សំឡេង) ក៏លោក Trump ទទួលបានសំឡេងគាំទ្រសរុបត្រឹម ២៦៨សំឡេងប៉ុណ្ណោះ។
ទោះជាយ៉ាងណា លទ្ធផលពិតប្រាកដនៃការបោះឆ្នោតដំណែងប្រធានាធិបតីអាមេរិក លុះត្រាតែការរាប់សន្លឹកឆ្នោតនៅ Nevada បញ្ចប់៕
ដោយ៖ សុភា
ប្រភព៖ Fox News
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
កីឡា៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


