ព័ត៌មានអន្ដរជាតិ
Breaking news! ព្រះសង្ឃ Shaolin ចិន ដែលនិមន្តមកកម្ពុជាលើកមុន ជួបគ្រោះថ្នាក់សុគតក្នុងព្រះជន្ម ២១ វស្សា
Shi Yanheng ដែលគេស្គាល់ថាជាព្រះសង្ឃ Shaolin សង្ហាបំផុតនៅក្នុងប្រទេសចិន និងបាននិមន្តមកប្រទេសកម្ពុជាទស្សនាប្រាសាទអង្គវត្តកាលពីប៉ុន្មានខែមុន ពេលនេះបានជួបគ្រោះថ្នាក់ចរាចរណ៍សុគតក្នុងព្រះជន្ម២១វស្សា។ នេះបើយោងតាមសារព័ត៌មានក្នុងប្រទេសចិន បានចុះផ្សាយយ៉ាងព្រោងព្រាតនាមុននេះបន្តិចប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ យោងតាមការរាយការណ៍នៅថ្ងៃទី០៩ខែសីហា ដោយដកស្រង់ប្រភពក្នុងរង្វង់មិត្តភាពព្រះសង្ឃ Shaolin បានបញ្ចាក់ថា Qiu Feng បានបើកឡាននៅព្រឹកព្រលឹមថ្ងៃទី ០៧ ហើយជាអកុសលបានបុកពីក្រោយឡានដឹកទំនិញធុនធំមួយនៅលើផ្លូវ Zhuyong Expressway ក្នុងទិសដៅទៅ Wenzhou ខេត្ត Zhejiang ។ បន្ទាប់ពីការជួយសង្គ្រោះពីក្រុមគ្រូពេទ្យ នៅទីបំផុតព្រះតេជគុណសុគតនាវេលាម៉ោងប្រហែល ០:៥៣ នាទីព្រឹក ឈានចូលថ្ងៃទី ០៨ ខែសីហា ក្នុងព្រះជន្ម ២១ វស្សា។
ព្រះសង្ឃមួយអង្គនេះ ត្រូវបានគេស្គាល់ថាជាសង្ឃដ៏សង្ហា និងមានភាពល្បីល្បាញក្នុងរឿងភាគទូរទស្សន៍ “Go to Mountains and Seas” ក្នុងឆ្នាំ ២០២៤ ព្រមទាំងដើរតួក្នុងរឿង “Autumn Wind” ថែមទៀតផង។ ឈ្មោះរបស់របស់ Qiu Feng គឺ Yanheng ជាព្រះសង្ឃជំនាន់ទី ៣៤ នៃប្រាសាទ Shaolin ដោយមានភាពល្បីល្បាញដោយសាររូបរាងដ៏សង្ហា និងសកម្មភាពរហ័សរហួននៃក្បាច់គុណសាវលីញលើគណនីផ្ទាល់ខ្លួនដែលមានអ្នកគាំទ្ររាប់លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


