ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន ប្តេជ្ញានាំជនរងគ្រោះដោយទឹកជំនន់ជាង ១៥ ០០០នាក់ ទៅទីក្រុងព្យុងយ៉ាង
តាមការចុះផ្សាយរបស់កាសែត Rodong Sinmun កាលពីថ្ងៃសៅរ៍ទី១០ខែសីហាឆ្នាំ២០២៤, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញផែនការនាំយកមនុស្សដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ ជាង ១៥ ០០០នាក់ ទៅកាន់រដ្ឋធានីព្យុងយ៉ាង។

លោក គីម បានចុះទៅខេត្ត North Phyongan ភាគពាយព្យប្រទេសកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដើម្បីពិនិត្យមើលតំបន់ ដែលរងការវាយប្រហារយ៉ាងដំណំ ដោយភ្លៀងធ្លាក់ខ្លាំងកាលពីចុងខែកក្កដា កន្លងទៅ។
ជាមួយការបង្ហាញក្តីអាណិតអាសូរចំពោះជនរងគ្រោះដោយទឹកជំនន់ លោកគីម បានថ្លែងប្រាប់ប្រជាជនក្នុងតំបន់ថា ពួកគេត្រូវរងទុក្ខវេទនា លោកពិតជាសោកស្ដាយណាស់ចំពោះរឿងនេះ។
លោកក៏និយាយដែរថា ទាហាននិងក្រុមការងារសរុប ១៣០ ០០០នាក់ នឹងត្រូវបញ្ជូនទៅកាន់តំបន់រងផលប៉ះពាល់ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងស្តារនិងកសាងឡើងវិញ។

តាមការប៉ាន់ស្មានរបស់លោកគីម, ជនរងគ្រោះដោយទឹកជំនន់ ប្រហែលត្រូវការពេលពី២ទៅ៣ខែ ដើម្បីស្តារជីវភាពឡើងវិញ បន្ទាប់ពីបញ្ចប់ការសាងសង់ផ្ទះ និងការងារជួសជុល ហើយមនុស្សជាង ១៥ ០០០នាក់ រួមទាំងមនុស្សចាស់និងកុមារផងនោះ នឹងត្រូវជម្លៀសទៅកាន់ទីក្រុងព្យុងយ៉ាងសិន រហូតដល់ដំណើរការនេះបញ្ចប់។
សូមបញ្ជាក់ថា ក្រៅពីខេត្ត North Phyongan, ខេត្ត២ផ្សេងទៀតរបស់កូរ៉េខាងជើង ក៏រងគ្រោះព្រោះទឹកជំនន់ផងដែរដូចជា Jagang និង Ryanggang។ កាលពីថ្ងៃទី២៧ខែកក្កដា លោក គីម បានបញ្ជូនក្រុមយោធាទៅជួយ តែមិនមែនជាក្រុមយុវជនវ័យក្មេងនោះទេ ដោយហេតុថា នៅក្នុងខេត្ត Jagang សម្បូរទៅដោយរោងចក្រផលិតសព្វាវុធសំខាន់ៗរបស់កូរ៉េខាងជើង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេដឹកនាំកូរ៉េខាងជើង បញ្ជូនយុវជន៣០ម៉ឺននាក់ទៅជួយក្នុងតំបន់ទឹកជំនន់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


