ព័ត៌មានអន្ដរជាតិ
ស៊ីរ៉ែនព្រមានរលកយក្សស៊ូណាមិ រោទ៍ផ្អើលប្រទេសនូវែលសេឡង់ ក្រោយការរញ្ជួយដីជាបន្តបន្ទាប់
ប្រជាជននូវែលសេឡង់ ត្រូវបានគេប្រាប់ឲ្យចាកចេញពីតំបន់ឆ្នេរសមុទ្រនៃកោះភាគខាងជើង បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាចំនួន៣លើក បានធ្វើឲ្យកក្រើកតំបន់នោះ។

ទីភ្នាក់ងារគ្រាអាសន្នជាតិបានព្រមានពីការគំរាមកំហែងនៃរលកយក្សស៊ូណាមិ ដោយសារតែមានរលកធំៗដែលមិនអាចទាយទុកជាមុនបាន នៅតាមបណ្តោយឆ្នេរខាងកើត។
មានសេចក្តីរាយការណ៍អំពីភាពចលាចល នៅតាមទីប្រជុំជនមួយចំនួន ខណៈដែលមនុស្សរាប់រយនាក់ ព្យាយាមរត់ទៅរកទីទួលសុវត្ថិភាព។
ប្រជុំកោះប៉ាស៊ីហ្វិកខាងត្បូង New Caledonia និង វ៉ានូទូ ក៏ត្រូវបានគេព្រមានឲ្យត្រៀមខ្លួនសម្រាប់រលកយក្សដ៏គ្រោះថ្នាក់ផងដែរ។

ឆ្នេរសមុទ្ររបស់កោះទាំងនោះ អាចមើលឃើញរលកធំៗកម្ពស់ដល់ទៅ៣ម៉ែត្រ ខណៈដែលផ្នែកខ្លះនៃតំបន់អាមេរិកខាងត្បូងរួមទាំងប្រទេសប៉េរូ អេក្វាឌ័រនិងឈីលីផងដែរ ត្រូវបានគេព្រមានថា ពួកគេអាចមើលឃើញរលកកម្ពស់១ម៉ែត្រ នៅតាមឆ្នេរសមុទ្ររបស់ខ្លួន។
មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក មានមូលដ្ឋាននៅកោះហាវ៉ៃបាននិយាយថា “រលកយក្សស៊ូណាមិត្រូវបានគេសង្កេតឃើញ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាតនៅឡើយទេ”។

ការរញ្ជួយដីខ្លាំងបំផុតដែលមានកម្រិត៨.១រ៉ិចទ័រ បានវាយប្រហារនៅម៉ោង៨និង៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) ក្បែរកោះគ្មានមនុស្សរស់នៅ Kermadec ចម្ងាយ១,០០០គីឡូម៉ែត្រខាងជើងឆៀងខាងកើតប្រទេសនូវែលសេឡង់។
ថ្វីបើពីដំបូង ការព្រមានរលកយក្សស៊ូណាមិត្រូវបានដកចេញក៏ដោយ ប៉ុន្តែការរញ្ជួយលើកទី៣បានជំរុញឲ្យទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ ចេញការប្រកាសអាសន្នថ្មីហើយសំឡេងស៊ីរ៉ែនព្រមានរលកយក្សស៊ូណាមិ បានបន្លឺឡើងនៅតំបន់មួយចំនួន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះ ឥណ្ឌូនេស៊ី ជួបគ្រោះផ្ទួនៗ
ចុចអាន៖ ត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ប្រទេសអ៊ីស្លង់ ជួបការរញ្ជួយដីដល់ទៅជាង១៨,០០០លើក

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស