ព័ត៌មានអន្ដរជាតិ
ស្អែកនេះ រដ្ឋសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី
តាមការចុះផ្សាយរបស់ Bangkok Post, នៅថ្ងៃសុក្រទី១៦ខែសីហាឆ្នាំ២០២៤ រដ្ឋសភាថៃ នឹងជួបប្រជុំដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីតុលាការ ចេញសាលក្រម ដកតំណែងលោក សេដ្ឋា ថាវីស៊ីន ពាក់ព័ន្ធការរំលោភរដ្ឋធម្មនុញ្ញ ដោយតែងតាំងទណ្ឌិតឲ្យធ្វើការក្នុងគណៈរដ្ឋមន្ត្រី។

ប្រធានរដ្ឋសភាលោក Wan Muhamad Noor Matha បានផ្ញើលិខិតអញ្ជើញទៅតំណាងរាស្រ្តទាំងអស់រួចហើយ ដោយហៅមកប្រជុំនៅម៉ោង១០ព្រឹកថ្ងៃសុក្រ ខណៈមន្ត្រីជាន់ខ្ពស់នៃគណបក្សភឿថៃ លោក Wisuth Chainarun និយាយថា តំណាងមកពីរដ្ឋាភិបាលនិងគណបក្សប្រឆាំង ក៏ដូចជាគណៈរដ្ឋមន្ត្រីចាំផ្ទះ បានយល់ស្របថា ការបោះឆ្នោតគួរតែធ្វើឡើងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
បេក្ខជនដែលមានសិទ្ធិពេលនេះ គឺត្រូវតែជាអ្នកមានឈ្មោះក្នុងបញ្ជីដែលគណបក្សបានដាក់មុនការបោះឆ្នោតសកលខែឧសភាឆ្នាំ២០២៣ ហើយដោយសារពេលនេះ លោកសេដ្ឋា ត្រូវដកតំណែងហើយនោះ គណបក្សភឿថៃនៅសល់ជម្រើសពីរទៀត នោះគឺមេបក្សលោកស្រី Paetongtarn Shinawatra និងលោក Chaikasem Nitisiri។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពពីគណបក្សបានបង្ហើបថា លោក Chaikasem អាយុ៧៥ឆ្នាំ មិនមានសុខភាពល្អឡើយ ខណៈអនាគតរបស់លោកស្រី Paetongtarn វ័យ៣៧ឆ្នាំ គឺអាស្រ័យលើការសម្រេចចិត្តរបស់គ្រួសារ ព្រោះអ្នកនាងនឹងត្រូវប្រឈមមុខជាមួយសម្ពាធនយោបាយយ៉ាងខ្លាំងជាក់ជាមិនខាន។
ក្រៅពីអ្នកទាំងពីរ គេឃើញមានគូប្រជែងមានឥទ្ធិពល២រូបទៀតសម្រាប់តំណែងនាយករដ្ឋមន្ត្រី នោះរួមមានរដ្ឋមន្ត្រីថាមពលលោក Pirapan Salirathavibhaga ជាមេដឹកនាំគណបក្ស ថៃរក្សាជាតិ និងឧត្តមសេនីយ៍ Prawit Wongsuwon ប្រធានគណបក្ស Palang Pracharath ដែលចូលបក្សសម្ព័ន្ធយោធា។
សូមបញ្ជាក់ថា ដើម្បីក្លាយជានាយករដ្ឋមន្ត្រី បេក្ខជនត្រូវការការគាំទ្រពីតំណាងរាស្រ្តលើសពាក់កណ្តាលឬ២៤៧សំឡេង នៃសមាជិកសភាបច្ចុប្បន្នដែលមាន៤៩៣រូប ប៉ុន្តែប្រសិនបើមិនគ្រប់ រដ្ឋសភាត្រូវតែកោះប្រជុំម្តងទៀតនៅពេលក្រោយ ហើយបោះឆ្នោតជាថ្មី ខណៈពេលនោះ អាចបើកឱកាសឲ្យបេក្ខជនថ្មីៗដាក់ពាក្យឈរឈ្មោះបាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តុលាការថៃ ដកតំណែងលោក សេដ្ឋា ក្រោយកាន់អំណាច មិនដល់មួយឆ្នាំផង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


