ព័ត៌មានអន្ដរជាតិ
យន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេង តម្លៃ៤០លានដុល្លាររបស់រុស្ស៊ី ធ្លាក់នៅ ស៊ីបេរី
ក្រសួងការពារជាតិរុស្ស៊ីប្រកាសថា យន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេង Tupolev Tu-22M3 តម្លៃ ៤០លានដុល្លារ បានធ្លាក់នៅតំបន់ស៊ីបេរី ភាគខាងកើតប្រទេសរុស្ស៊ី ដោយសារឆេះម៉ាស៊ីននៅលើអាកាស។

តាមសេចក្តីប្រកាសរបស់ក្រសួងនិងត្រូវបានចុះផ្សាយដោយសារព័ត៌មាន RT, «យន្តហោះទម្លាក់គ្រាប់បែក Tu-22M3 បានធ្លាក់នៅកន្លែងគ្មានមនុស្សរស់នៅ នៃតំបន់ Irkutsk វេលាម៉ោង១០យប់ អំឡុងពេលហោះហើរជាប្រចាំ កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែសីហា ប៉ុន្តែពីឡុតមិនគ្រោះថ្នាក់ដល់អាយុជីវិតឡើយ»។
តំបន់ Irkutsk មានទីតាំងនៅស៊ីបេរី ភាគខាងកើតប្រទេសរុស្ស៊ី ពោលគឺឆ្ងាយពីតំបន់ភាគខាងលិច ដែលកងទ័ពរបស់លោក ពូទីននិងហ្សេលេនស្គី កំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។
Tu-22M3 ត្រូវបានសហភាពសូវៀត ផលិតឡើងនៅចុងទសវត្សរ៍ឆ្នាំ១៩៦០។ យន្តហោះនេះ ហោះហើរសាកល្បងជាលើកដំបូងក្នុងឆ្នាំ១៩៧៧ ហើយដាក់ឲ្យធ្វើប្រតិបត្តិការនៅ៦ឆ្នាំក្រោយ រួចក៏បំពេញបេសកកម្មល្បាតនិងត្រៀមខ្លួនវាយប្រហារនាវាផ្ទុកយន្តហោះរបស់សត្រូវ។

Tu-22M3 អាចផ្ទុកអាកាសយានិកបាន៤នាក់ ជាមួយល្បឿនកំពូល ១ ៥១០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចវាយប្រហារក្នុងរង្វង់ ២ ៥០០ គីឡូម៉ែត្រ។
យន្តហោះនេះអាចផ្ទុកមីស៊ីលប្រឆាំងនាវា Kh-22/Kh-32 ចំនួន៣គ្រាប់ ដែលបាញ់បានចម្ងាយ ៦០០ គីឡូម៉ែត្រនិងក្បាលគ្រាប់ទម្ងន់១តោន។ មិនត្រឹមប៉ុណ្ណឹង វាក៏អាចផ្ទុកមីស៊ីល Kh-15 ពី៦ទៅ១០គ្រាប់ និងមីស៊ីលល្បឿនលឿនជាងសំឡេង Kh-47M2 Kinzhal ចំនួន៤គ្រាប់ផងដែរ។
ក្រៅពីមីស៊ីល, យន្តហោះ Tu-22M3 ថែមទាំងអាចផ្ទុកគ្រាប់បែក FAB-250 ចំនួន៦៩គ្រាប់, គ្រាប់បែក FAB-500 ចំនួន១៨គ្រាប់ និងគ្រាប់បែក FAB-1500 ចំនួន៨គ្រាប់ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក បង្អួតភាពខ្លាំង ហោះជាង ២ម៉ឺនគីឡូម៉ែត្រ ឥតឈប់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


