ព័ត៌មានអន្ដរជាតិ
ស្លាប់៧នាក់ របួស១២នាក់ ក្នុងហេតុការណ៍ភ្លើងឆេះសណ្ឋាគារនៅកូរ៉េខាងត្បូង
មនុស្សចំនួន ៧នាក់បានស្លាប់ និង ១២នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍អគ្គិភ័យនៅសណ្ឋាគារមួយកន្លែងក្នុងប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃព្រហស្បតិ៍។

ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា អគ្គិភ័យបានផ្ទុះឡើងកាលពីយប់ថ្ងៃទី២២ខែសីហានៅក្នុងបន្ទប់មួយនៅជាន់ទី៨នៃសណ្ឋាគារក្នុងទីក្រុង Bucheon ចម្ងាយប្រហែល ២៥គីឡូម៉ែត្រភាគខាងលិចទីក្រុងសេអ៊ូល។ ចំណែកមូលហេតុបង្កនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង បានបញ្ជាក់ទៀតថា អគ្គិភ័យនេះត្រូវចំណាយពេលអស់៣ម៉ោងទម្រាំពន្លត់បាន ហើយក្នុងហេតុការណ៍នេះទៀតសោតមានមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរ។
យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap សណ្ឋាគារកម្ពស់៩ជាន់នេះមាន ៦៤បន្ទប់ និងភ្ញៀវចំនួន ២៧នាក់កំពុងស្នាក់នៅទីនោះនៅពេលដែលអគ្គិភ័យបានឆាបឆេះ។ ភ្លើងមិនបានរាលដាលយ៉ាងសន្ធោសន្ធៅនៅក្នុងអគារនោះទេ ប៉ុន្តែផ្សែងដែលបង្កឡើងដោយអគ្គិភ័យទៅវិញទេដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួស។
សូមរំឭកថា កាលពីខែមិថុនា មនុស្ស ២៣នាក់បានស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យដ៏ធំមួយ នៅឯរោងចក្រផលិតអាគុយរបស់កូរ៉េខាងត្បូង ដែលជាគ្រោះមហន្តរាយឆេះរោងចក្រដ៏អាក្រក់បំផុតមួយរបស់ប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


