ព័ត៌មានអន្ដរជាតិ
យន្តហោះធ្លាក់ចូលភក់នៅថៃបានបែកបាក់ជាបំណែកតូចៗ
យន្តហោះខ្នាតតូចដែលធ្លាក់់នៅថៃចូលក្នុងភក់ជ្រៅ បានបែកបាក់ខ្ទេចខ្ទីជាបំណែកតូចៗ ដែលបានបង្កឱ្យជនជាតិចិនចំនួនប្រាំនាក់ក្នុងចំណោមអ្នកនៅលើយន្តហោះទាំង៩នាក់បានស្លាប់។ ហេតុការធ្លាក់យន្តហោះខ្នាតតូចនៅក្នុងខេត្ត Chachoengsao ភាគខាងកើតប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលយន្តហោះនោះត្រូវបានជួលជិះដោយមនុស្សមួយក្រុមសម្រាប់ធ្វើដំណើរទៅកាន់ខេត្តត្រាតជាប់ខេត្តកោះកុងរបស់ប្រទេសកម្ពុជា។

ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានដំណើរការតាំងរសៀលថ្ងៃព្រហស្បតិ៍រហូតដល់ពេញមួយថ្ងៃសុក្រ បន្ទាប់ពីជើងហោះហើរ charter flight ដែលមានអ្នកបើកយន្តហោះពីរនាក់ និងអ្នកដំណើរ៧នាក់នៅលើយន្តហោះបានធ្លាក់ចូលទៅក្នុងព្រៃកោងកាងនៅវេលាម៉ោង ៣:១០នាទីរសៀលថ្ងៃព្រហស្បតិ៍។
យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ យន្តហោះ Cessna Caravan C208B ជើងហោះហើរ TFT ២០៩ ដំណើរការដោយក្រុមហ៊ុន Thai Flying Service បានបាត់ទំនាក់ទំនងជាមួយមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ហើយបានបាត់ពីរ៉ាដា បន្ទាប់ពីចាកចេញពីអាកាសយានដ្ឋានសុវណ្ណភូមិក្នុងរាជធានីបាងកក។
យ៉ាងណាមិញព័ត៌មានលម្អិតអំពីមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យមានការធ្លាក់មិនទាន់ត្រូវបានដឹងនៅឡើយនោះទេ ខណៈប៉ូលិសកំពុងធ្វើការស៊ើបអង្គេត៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


