ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រើដ្រូនវាយកម្ទេចឃ្លាំងស្តុកប្រេងនៅទីក្រុង Rostov របស់រុស្ស៊ី
អ៊ុយក្រែន បានប្រើដ្រូនវាយប្រហារទៅលើតំបន់ Kamersky ក្នុងទីក្រុង Rostov ភាគខាងត្បូងប្រទេសរុស្ស៊ី ដែលបង្កឲ្យមានការឆាបឆេះឃ្លាំងស្តុកប្រេងមួយកន្លែង និងរថក្រោះអស់ប៉ុន្មានគ្រឿង។ នេះបើយោងតាមការប្រកាសរបស់អភិបាលក្រុង Rostov លោក Vasily Golubev នៅថ្ងៃទី២៨ខែសីហា។

លោក Golubev បានបង្ហោះសារនៅលើបណ្ដាញសង្គម Telegram ថា៖ «មិនមានអ្នកស្លាប់ទេ។ ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើង»។ ចំណែកឯក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា អង្គភាពការពារដែនអាកាសរបស់ខ្លូនបានបំផ្លាញដ្រូនចំនួន៤គ្រឿងកាលពីយប់មិញ ដោយមិនបាននិយាយអំពីការវាយប្រហារលើឃ្លាំងស្តុកប្រេងនោះឡើយ។
ប៉ុន្មានម៉ោងមុននេះ គ្រុប Baza នៅលើ Telegram ដែលជិតស្និទ្ធជាមួយទីភ្នាក់ងារសន្តិសុខរុស្ស៊ី បានប្រកាសថា រថក្រោះចំនួន៣គ្រឿងកំពុងឆេះនៅឃ្លាំងស្តុកប្រេង Kamensky បន្ទាប់ពីដ្រូន២គ្រឿងបានធ្លាក់មកលើតំបន់នោះ។
កាលពីដើមខែសីហា ឃ្លាំងស្តុកប្រេងមួយកន្លែងផ្សេងទៀតនៅក្នុងតំបន់ Kamensky ក៏ធ្លាប់ត្រូវរងការវាយប្រហារផងដែរ។
ពាក់ព័ន្ធនឹងការលុកលុយលើកនេះ ភាគីអ៊ុយក្រែនមិនទាន់មានសេចក្ដីអត្ថាធិប្បាយអ្វីនៅឡើយទេ។
ជារឿយៗ មន្ត្រីរុស្ស៊ីមិនសូវបង្ហាញអំពីទំហំពិតប្រាកដនៃការខូចខាតដែលបណ្ដាលមកពីការវាយប្រហារពីអ៊ុយក្រែននោះទេ។
យ៉ាងណា ភាគីទាំង២តែងប្រកាសរៀងៗខ្លួនថាមិនបានកំណត់គោលដៅលើជនស៊ីវិលនៅក្នុងសង្គ្រាមដែលមានអាយុកាល៣០ខែនេះឡើយ។ ទីក្រុងកៀវ ធ្លាប់ប្រកាសថា ការវាយប្រហារតាមអាកាសរបស់ខ្លួន មានគោលបំណងបំផ្លាញប្រភពថាមពល ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធយោធា ដែលជាគន្លឹះដ៏សំខាន់នៃកិច្ចប្រឹងប្រែងក្នុងសង្គ្រាមរបស់ទីក្រុងមូស្គូ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


