ព័ត៌មានអន្ដរជាតិ
បាញ់មីស៊ីលស្រោចលើអ៊ុយក្រែនថ្ងៃមុន រុស្ស៊ីចាយអស់ ១.៣ពាន់លានដុល្លារអាមេរិក
កាលពីថ្ងៃចន្ទទី២៦ខែសីហាឆ្នាំ២០២៤ រុស្ស៊ី បានបើកការវាយប្រហារទ្រង់ទ្រាយធំទូទាំងប្រទេសអ៊ុយក្រែន ជាមួយមីស៊ីលនិងដ្រូនរាប់រយគ្រឿង ហើយក្រោយគណនាលើតម្លៃសព្វាវុធនីមួយៗ ទស្សនាវដ្តី Forbes Ukraine និង Ekonmichna Pravda បានប៉ាន់ប្រមាណថា រុស្ស៊ី ចាយប្រាក់អស់ប្រហែល១.២ទៅ១.៣ពាន់លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការនោះ។

ការវាយប្រហារនោះក៏បណ្តាលឲ្យមានមនុស្សស្លាប់និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ ហើយត្បិតតែវាមានទ្រង់ទ្រាយធំក៏ពិតមែន ប៉ុន្តែមិនទាន់ធំដូចខែធ្នូឆ្នាំ២០២៣ទេ ដែលកាលនោះរុស្ស៊ីបានបាញ់មីស៊ីលរហូតដល់ទៅ១៥៨គ្រាប់ ស្រោចលើអ៊ុយក្រែនឯណោះ។
មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន ឧត្តមសេនីយ៍ឯក Mykola Oleschuk និយាយថា រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ដោយប្រើមីស៊ីលជាច្រើនប្រភេទ បាញ់ពីលើអាកាសផង ដីគោកផង និងចេញពីសមុទ្រផង។

តាមការបញ្ជាក់ពីលោក Oleschuk, រុស្ស៊ីបានប្រើប្រាស់ដ្រូន Shahed ចំនួន១០៩គ្រឿង, មីស៊ីល Kh-101 ៧៧គ្រាប់, មីស៊ីល Kh-22 ៣គ្រាប់, មីស៊ីលបាញ់ពីនាវាមុជទឹកប្រភេទ Kalibr ២៨គ្រាប់, មីស៊ីលបាលីស្ទិក Iskander-M ៦គ្រាប់, មីស៊ីលបាញ់ពីអាកាស Kh-47M2 Kinzhal ៣គ្រាប់និងមីស៊ីល Kh-59/Kh-69 ចំនួន១០គ្រាប់។
ទោះបីជាយ៉ាងណាក៏ដោយ គេមើលឃើញថា សកម្មភាពរបស់រុស្ស៊ីចុងក្រោយនេះ គឺមានចេតនាបង្ហាញពីភាពខ្លាំងរបស់ខ្លួនក្នុងជម្លោះជាមួយអ៊ុយក្រែន បន្ទាប់ពីកងកម្លាំងរបស់លោក Zelensky បើកប្រតិបត្តិការវាយលុកឆ្លងដែនយ៉ាងភ្ញាក់ផ្អើលចូលដីរុស្ស៊ី ហើយថែមទាំងដណ្តើមការគ្រប់គ្រងទីតាំងមួយចំនួនទៀតផង។

ជុំវិញប្រតិបត្តិការរបស់អ៊ុយក្រែននេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី Sergey Lavrov បានព្រមានខ្លាំងៗថា ប្រសិនបើលោកខាងលិចពិតជាយល់ព្រមសំណើរបស់ទីក្រុងកៀវ អនុញ្ញាតឲ្យបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ Storm Shadow ចូលជ្រៅក្នុងប្រទេសរុស្ស៊ីមែននោះ វាប្រៀបបាននឹងការលេងជាមួយភ្លើងអ៊ីចឹង។
រដ្ឋមន្ត្រីរូបនេះគំរាមថា លោកខាងលិចនឹងបើកផ្លូវដ៏គ្រោះថ្នាក់ ប្រសិនបើបើកដៃឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់ខ្លួន កាន់តែទូលំទូលាយមែន។ នោះប្រៀបបាននឹងការលេងជាមួយភ្លើង ហើយពិតជារឿងដ៏គ្រោះថ្នាក់បំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ព្រមានលោកខាងលិច កុំអនុញ្ញាតឲ្យអ៊ុយក្រែន បាញ់មីស៊ីល Storm Shadow ចូលដីខ្លួនឲ្យសោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


