ព័ត៌មានអន្ដរជាតិ
មិនខុសវៀតណាម ថៃត្រៀមជើងហោះហើរពិសេសយកពលរដ្ឋខ្លួនចេញពីមីយ៉ាន់ម៉ា
ស្ថានទូតថៃនៅទីក្រុងយ៉ាំងហ្គោនបានប្រកាសនៅលើផេក Facebook របស់ខ្លួនថា រដ្ឋាភិបាលបានរៀបចំជើងហោះហើរជំនួយសង្គ្រោះបន្ទាន់ពិសេសចំនួន ២ ដើម្បីនាំជនជាតិថៃដែលជាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រឡប់មកស្រុកកំណើតវិញ ។

ការហោះហើរលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Myanmar Airways International គ្រោងធ្វើឡើងនៅថ្ងៃទី ១២ ខែមីនា ។ អ្នកដែលមានចំណាប់អារម្មណ៍ត្រូវចុះឈ្មោះនៅស្ថានទូតថៃចាប់ពីថ្ងៃទី ៥ ខែមីនា ។

ជើងហោះហើរលើកទី ២ របស់ក្រុមហ៊ុនអាកាសចរណ៍ Myanmar National Airlines គ្រោងនឹងធ្វើនៅថ្ងៃទី ១៦ ខែមីនា ។ អ្នកដំណើរត្រូវចុះឈ្មោះមុនថ្ងៃទី ១៥ ខែមីនា ។

ជនជាតិថៃអាចកក់សំបុត្រយន្តហោះរបស់ពួកគេនៅស្ថានទូតដែលមានទីតាំងនៅផ្លូវ Pyay សង្កាត់ Dagon ទីក្រុងយ៉ាំងហ្គោន នៅថ្ងៃធ្វើការចាប់ពីម៉ោង ៩ ព្រឹកដល់ ១១ និង ៣០ ព្រឹក និងម៉ោង ១ និង ៣០ ល្ងាចដល់ ៥ ល្ងាច ។
ប្រភពព័ត៌មានមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបង្ហាញថា ដោយសារភាពចលាចលផ្នែកនយោបាយនៅក្នុងប្រទេសកំពុងកើនឡើងប្រទេសខ្លះកំពុងរៀបចំជើងហោះហើរជំនួយពិសេសសម្រាប់ប្រជាជនរបស់ពួកគេចេញពីតំបន់ក្តៅ ។

ក្រសួងបាននិយាយថា “ប្រទេសវៀតណាមបានធ្វើការហោះហើរចំនួន ២ ជើងកាលពីថ្ងៃសុក្រដើម្បីដឹកជញ្ជូនជនជាតិវៀតណាមជិត ៤០០ នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រឡប់ទៅប្រទេសកំណើតវិញ ខណៈក្រសួងការបរទេសសិង្ហបុរីកំពុងណែនាំប្រជាជនរបស់ខ្លួនឲ្យចៀសវាងធ្វើដំណើរទៅតំបន់តវ៉ា និងចាកចេញពីប្រទេសមីយ៉ាន់ម៉ាឲ្យបានឆាប់បំផុត” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ជនជាតិវៀតណាមរាប់រយនាក់ ប្រញាប់ចាកចេញពីប្រទេស មីយ៉ាន់ម៉ា
ចុចអាន ៖ សិង្ហបុរីប្រាប់ពលរដ្ឋខ្លួនចាកចេញពីប្រទេសមីយ៉ាន់ម៉ាឲ្យឆាប់តាមដែលអាចធ្វើទៅបាន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


