ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រកាសធ្វើជំរឿន មុនរៀបចំការបោះឆ្នោត
តាមសេចក្តីរាយការណ៍របស់ CNA នៅថ្ងៃចន្ទទី២ខែកញ្ញាឆ្នាំ២០២៤ រដ្ឋាភិបាលយោធារបស់ប្រទេសមីយ៉ាន់ម៉ា នឹងធ្វើជំរឿនប្រជាជនទូទាំងប្រទេសក្នុងខែតុលាខាងមុខ នាំឲ្យមានក្តីសង្ឃឹមថា រឿងនេះនឹងបើកផ្លូវសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយតាមការសន្យា ត្បិតតែស្ថានជម្លោះនៅក្នុងប្រទេសមិនទាន់ឃើញសញ្ញាធូរស្បើយខ្លាំងក៏ដោយ។

ប្រមុខរដ្ឋាភិបាលយោធាលោក Min Aung Hlaing បានប្រាប់កិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យថា មីយ៉ាន់ម៉ា នឹងយកទិន្នន័យជំរឿនដែលប្រមូលបាននៅចន្លោះថ្ងៃទី១ ដល់១៥ខែតុលា មកពិនិត្យមុនរៀបចំការបោះឆ្នោតសកលនៅឆ្នាំក្រោយ។
ដោយឡែកក្នុងសុន្ទរកថាតាមទូរទស្សន៍នៅថ្ងៃដដែលនោះ លោកបញ្ជាក់ថា «ទិន្នន័យប្រមូលបានពីជំរឿន នឹងយកទៅចងក្រងជាបញ្ជីឈ្មោះអ្នកបោះឆ្នោតពិតប្រាកដ ព្រោះនេះជាតម្រូវការមូលដ្ឋានសម្រាប់ការបោះឆ្នោតសកលតាមបែបប្រជាធិបតេយ្យសេរីពហុបក្សប្រកបដោយយុត្តិធម៌»។

ទោះបីជាយ៉ាងណាក៏ដោយ បើការបោះឆ្នោតពិតជាត្រូវបានរៀបចំឡើងមែននោះ ក៏បណ្តាប្រទេសលោកខាងលិចប្រហែលជាមិនទទួលស្គាល់លទ្ធផលដែរ ព្រោះថាមានគណបក្សមួយចំនួនត្រូវបានរំសាយដោយសារមិនចុះឈ្មោះចូលរួម ខណៈក្នុងនោះមានទាំងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលរដ្ឋាភិបាលយោធាបានផ្តួលរំលំផងដែរ។
សូមបញ្ជាក់ជាថ្មី ប្រទេសដែលមានប្រជាជន៥៥លាននាក់មួយនេះ ត្រូវវឹកវរចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១មក នៅពេលយោធាធ្វើរដ្ឋប្រហារទម្លាក់ម្ចាស់ជយលាភីពានរង្វាន់ណូបែល និងជាមេដឹកនាំគណបក្ស NLD លោកស្រី អ៊ុងសាន ស៊ូជី ដោយចោទថា លោកស្រីពាក់ព័ន្ធការក្លែងបន្លំសន្លឹកបោះឆ្នោត។ ក្រោយមក យោធាបានចាប់ខ្លួនអ្នកនយោបាយ NLD ជាច្រើនរូប រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។

ជាលទ្ធផល រដ្ឋប្រហារនោះ បានបង្កឲ្យមានបាតុកម្មទ្រង់ទ្រាយធំ ហើយយោធាក៏បើកការបង្ក្រាបយ៉ាងឃោរឃៅ ដល់ថ្នាក់ប្រែក្លាយបាតុកម្មទៅជាចលនាតស៊ូប្រដាប់អាវុធ។
មិនត្រឹមប៉ុណ្ណឹង ចាប់តាំងពីពេលនោះមក មានក្រុមជាច្រើនបានលេចចេញជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងការដឹកនាំរបស់លោក Min Aung Hlaing៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិនល្បាតយោធាជិតព្រំដែនមីយ៉ាន់ម៉ា ខណៈបារម្ភដួលរលំរដ្ឋបាលយោធាតំបន់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


