ព័ត៌មានអន្ដរជាតិ
ចិនល្បាតយោធាជិតព្រំដែនមីយ៉ាន់ម៉ា ខណៈបារម្ភដួលរលំរដ្ឋបាលយោធាតំបន់
យោធារបស់ប្រទេសចិនកំពុងធ្វើការល្បាតប្រដាប់អាវុធនៅជិតព្រំដែនមីយ៉ាន់ម៉ាក្នុងសប្តាហ៍នេះ ចំពេលរដ្ឋាភិបាលចិនមានការព្រួយបារម្ភអំពីការដួលរលំរដ្ឋាបាលរបស់តំបន់គ្រប់គ្រងដោយយោធានិងភាពចលាចលដែលអាចកើតមានពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងសង្គ្រាមស៊ីវិលនៅប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៧ខែសីហានេះ។

ការល្បាតរបស់យោធាចិនរួមមានការពង្រាយកងទ័ពនៅក្នុងខេត្តយូណាន ភាគនិរតីនៃប្រទេសចិនដើម្បីសាកល្បងសមត្ថភាពរបស់ពួកគេក្នុងការថែរក្សាសន្តិសុខនៅក្នុងតំបន់ព្រំដែន។ ជាមួយគ្នានេះ យោធាចិនបានធ្វើលំហាត់សមយុទ្ធយោធាបាញ់គ្រាប់ពិតពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍នៅក្នុងទីតាំងចំនួនបួននៅក្នុងខេត្ត យូណាន រួមទាំងទីក្រុង Ruiliផងដែរ។
លើសពីនេះទីបញ្ជាការភាគខាងត្បូងបានឲ្យដឹងថា អង្គភាពនឹងអនុវត្តការល្បាតប្រដាប់អាវុធ និងការល្បាតជើងអាកាសរួមគ្នា ដើម្បីសាកល្បងសមត្ថភាពរបស់ពួកគេក្នុងការប្រមូលផ្តុំយ៉ាងឆាប់រហ័ស ទប់ស្កាត់ និងគ្រប់គ្រងវាយប្រហាររួមគ្នា ខណៈដែលយោធាចិនពីមុនធ្លាប់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតព្រំដែនមីយ៉ាន់ម៉ាក្នុងខែវិច្ឆិការួចមកហើយ។

នាពេលថ្មីៗនេះ លោក Min Aung Hlaing មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់ថា បរទេសមួយចំនួនកំពុងគាំទ្រក្រុមជីវពលជនជាតិភាគតិច ដែលទំនងជាសំដៅទៅលើប្រទេសចិន ខណៈចិនមានទំនាក់ទំនងជាយូរណាស់មកហើយជាមួយក្រុមទាំងនោះ។
ជាការឆ្លើយតបរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីដើមខែនេះថា ប្រទេសរបស់លោក «ប្រឆាំងនឹងភាពចលាចល និងសង្គ្រាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។ អំឡុងពេលលោក Wang បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា លោកក៏បានប្រាប់លោក Min Aung Hlaing ថាប្រទេសចិនប្រឆាំងនឹងការវាយប្រហារនៅក្នុងរដ្ឋ Shan។
យ៉ាងណាមិញ អ្នកការទូតកំពូលរបស់ចិនរូបនេះក៏បានសម្តែងក្តីសង្ឃឹមថា មីយ៉ានម៉ា «នឹងការពារសុវត្ថិភាពបុគ្គលិក និងគម្រោងរបស់ចិនប្រកបដោយប្រសិទ្ធភាព» នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាក៏បានចេញការក្រើនរំលឹកក្នុងខែនេះដល់ប្រជាពលរដ្ឋចិនក្នុងរដ្ឋ Shan ឱ្យពង្រឹងការប្រុងប្រយ័ត្នផ្នែកសន្តិសុខរបស់ពួកគេ និងនៅឱ្យឆ្ងាយពីតំបន់ជម្លោះ ឬត្រឡប់ទៅប្រទេសចិនវិញ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


